Suarez ចូល​ខ្លួន​ក្នុង​បញ្ជី​ Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​​ក្លឹប​​ Barcelona

  • 2019-01-21 02:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ នាទី​៧១​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ដែល​ Barcelona បាន​យក​ឈ្នះ​ Leganes ដោយ​លទ្ធផល​ ៣​ទល់​នឹង​១។​

Suarez

គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​កើត​ឡើង​នៅ​នាទី​៧១​ក្នុង​វគ្គ​ទី​ពីរ​ ពោល​គឺ​ក្រោយ​ពេល​ដែល​ Dembélé បើក​ឆាក​គ្រាប់​ទី​១​នៅ​នាទី​៣២។​ Lionel Messi ដែល​ប្ដូរ​ចូល​ជំនួស​​ Carles Aleñá នោះ​ក៏​រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី​៩០​ ឲ្យ​​ Barcelona បាន​៣​ពិន្ទុ​បន្ថែម​ ឈរ​លើ​កំពូល​តារាង​យ៉ាង​កក់​ក្ដៅ។​​

យ៉ាង​ណា​១​គ្រាប់​របស់​ Luis Suarez បាន​ធ្វើ​ឲ្យ​រូប​គេ​រក​បាន​សរុប​ ១៦៧​គ្រាប់​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​​ Barcelona ស្មើ​គ្នា​ជាមួយ​វីរបុរស​ Josep Escola។ លេខ​១​គឺ Lionel Messi ដែល​រក​បាន​៥៧៦​គ្រាប់​ ដោយ​ឡែក​វីរបុរស​ César Álvarez ឈរ​លេខ​២​មាន​ ២៣២​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន