Android Q មាន​ពីរ​ចំណុច​ថ្មី​ចែស សម្រាប់​អ្នកគាំទ្រ Android

  • 2019-01-23 04:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie ទើប​មាន​វត្តមាន​លើ​ឧបករណ៍​ជា​បណ្តើរៗ​។ យ៉ាង​ណា​មិញ នៅ​លើ​វេបសាយ​XDA Developers មាន​ការ​ចាប់​​អារម្មណ៍​​ទៅ​លើ Android ជំនាន់​ថ្មី​គឺ Android Q។ 

ការ​ផ្លាស់ប្ដូរ​លើ​ជំនាន់ Build ថ្មី​មិន​ច្រើន​នោះ​ទេ ត្រឹមពីរ​ចំណុច​ប៉ុណ្ណោះ រួមមាន​ការ​គ្រប់គ្រង​លើ​ទិន្នន័យ​ឯកជន​ និង​ប្រើ​ប្រព័ន្ធ​បែប Dark mode។ Dark mode ផ្តល់​ភាព​ងាយស្រួល​ប្រើ​ឧបករណ៍​នៅ​ពេល​យប់ សន្សំ​សំចៃ​ថ្ម​លើ​ឧបករណ៍​បំពាក់​អេក្រង់ OLED។ 

  • កាន់​តែ​ងាយស្រួល​មើល​កម្មវិធី​ណា​មាន​សិទ្ធិ​ចូល​ប្រើ​ទិន្នន័យ​ម្ចាស់​ឧបករណ៍ ដូចជា​បញ្ជី​ទំនាក់ទំនង និង​ទីតាំង​។
  • អាច​កែប្រែ​ពេល​កម្មវិធី​ប្រើ​ទិន្នន័យ​ទីតាំង​ម្ចាស់​ឧបករណ៍ ដោយ​ជ្រើសរើស​ប្រើ​គ្រប់​ពេល ត្រឹម​ពេល​ប្រើ​កម្មវិធី ឬ​មិន​អនុញ្ញាត​។ នេះ​ជា​មុខងារ​មាន​ប្រើ​មួយ​រយៈ​ហើយ​លើ iOS។​
  • ប្រព័ន្ធ​សួរ​ពី​តម្រូវការ​ប្រើប្រាស់​ទិន្នន័យ​ទីតាំង ពេល​បើក​កម្មវិធី​ជា​លើក​ដំបូង​។
  • បង្ហាញ​ផ្ទាំង Notification តូច​លើ Android notification bar ពេល​កម្មវិធី​មួយ ឬ​ច្រើន​កំពុង​ប្រើ​ទិន្នន័យ​ទីតាំង មុខងារ​ស្រូប​សំឡេង ឬ​កាមេរ៉ា​។ 
  • ចុច​លើ icon តូច​នោះ​នឹង​បង្ហាញ​ច្បាស់លាស់ កម្មវិធី​ណា​ខ្លះ កំពុង​ប្រើ​ទិន្នន័យ​ទីតាំង មុខងារ​ស្រូប​សំឡេង ឬ​កាមេរ៉ា​ភ្លាមៗ។ 
  • មាន​ផ្នែក​បង្ហាញ​ព័ត៌មាន​សង្ខេប​ពី​កម្មវិធី​ដែល​កំពុង​ប្រើ Permission ណា​មួយ​។
  • ប្រព័ន្ធ​មាន Dark mode ដំណើរការ​ទាំងស្រុង​តែ​ម្តង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។ 

វីដេអូ​៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន