SEO Tools ល្អៗ​ពី Google ជំរុញ​គេហទំព័រ​ស្រាវជ្រាវ​ឆាប់​ដល់​គោលដៅ​

  • 2019-01-23 04:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ជា Search Engine ដ៏​ពេញ​និយម​ប្រើប្រាស់ ក្រុមហ៊ុន Google ក៏​ផ្តល់​នូវ Tools ល្អៗ​ជួយ​បង្កើន​ប្រសិទ្ធភាព​ស្រាវជ្រាវ​ឆាប់​ឃើញ ដល់​ម្ចាស់​គេហទំព័រ​នានា​។ 

Google Ads Keyword Planner

Tool នេះ​អាច​ប្រើ​ដោយ​ឥត​គិត​ថ្លៃ រក​មើល​បណ្តាល​ពាក្យ​គន្លឹះ​ពាក់ព័ន្ធ រួម​ទាំង​តម្លៃ​លើ​ចំនួន Click និង​បង្ហាញ​កម្រិត​ពេញនិយម​នៃ​ពាក្យ​គន្លឹះ​ងាយស្រួល​ជ្រើសរើស​ប្រើប្រាស់​។

Google Trends

បង្ហាញ​នូវ​ពាក្យ​គន្លឹះ​និយម​ប្រើប្រាស់ នា​ពេល​បច្ចុប្បន្ន ឬ​អាច​ពិនិត្យ​មើល​ភាព​ពេញ​និយម​ក្នុង​ពេលវេលា​ណា​មួយ​ ធ្វើការ​ផ្ទៀងផ្ទាត់ និង​ជ្រើសរើស​ប្រើ​។ 

Google Autocomplete ក្នុង Incognito Tab

លើ​ប្រអប់​ស្រាវជ្រាវ ក្នុង Incognito Tab លើ Browser ប្រព័ន្ធ Google ផ្តល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន ផ្អែក​លើ​អ្វី​ដែល​អ្នក​ប្រើប្រាស់​ទើប​បាន​ស្រាវជ្រាវ​ថ្មី​។ 

Google Analytics

ផ្តល់​ជា​ព័ត៌មាន​វិភាគ​លើ​ចំនួន Traffic និង​ពាក្យ​គន្លឹះ​បាន​ប្រើ​ទាញ​អ្នក​ប្រើប្រាស់ ចូល​ទៅ​កាន់​គេហទំព័រ​។

Google Search Console

ពី​មុន​មាន​ឈ្មោះ​ថា Google Webmaster Tools អាច​ឲ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​លើ​កម្រិត​ពិន្ទុ​ចំពោះ Traffic បាន​ចូល​គេហទំព័រ​។ ការ​ដឹង​ពី​កម្រិត​ពាក្យ​គន្លឹះ កម្រិត​ចាប់​អារម្មណ៍ ចំនួន Click និង​ទិន្នន័យ​លម្អិត​ដទៃ​ទៀត ងាយស្រួល​ដល់​អ្នក​រៀបចំ​គោលដៅ​កាន់​តែ​មាន​ប្រសិទ្ធភាព​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី