រុស្ស៊ីផ្ដល់យោបល់ឲ្យប្រើមាសរបស់ខ្លួន ជំនួសលុយដុល្លារអាមេរិក
- 2019-01-23 07:43:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីផ្ដល់យោបល់ឲ្យប្រើមាសរបស់ខ្លួន ជំនួសលុយដុល្លារអាមេរិក
ចន្លោះមិនឃើញ
ដុំមាសរបស់រុស្ស៊ី អាចនឹងក្លាយជាជម្រើសថ្មីមួយសម្រាប់ជំនួសឲ្យការប្រើប្រាស់លុយដុល្លារក្នុងការវិនិយោគ។
យោងតាមនាយកប្រតិបត្តិនៃក្រុម Moscow Exchnage (MOEX) លោក Alexander Afanasiev ឲ្យដឹងថា "យើងគួរតែចាប់ផ្ដើមផ្ដល់ជម្រើសជំនួសលុយដុល្លារជាការប្ដូរមកប្រើមាសរបស់រុស្ស៊ីវិញសម្រាប់ការវិនិយោគ។” នាយកប្រតិបត្តិរូបនេះបន្ថែមថា មានអ្នកវិនិយោគធំៗមួយចំនួន បានទិញលុយដុល្លារនិងទុកវានៅក្រោមខ្នើយ ដែលវាមិនមានសុវត្ថិភាពនោះទេ។ លើសពីនេះទៀត លោក Alexander ក៏បានធ្វើការកត់សំគាល់ផងដែរថា រុស្ស៊ីកំពុងបង្កើនសកម្មភាពវិនិយោគរបស់ខ្លួនយ៉ាងខ្លាំងក្លាគួរឲ្យកត់សំគាល់។
គួរឲ្យដឹងថា រុស្ស៊ីជាប្រទេសផលិតមាសធំជាងគេបំផុតទី៣ក្នុងពិភពលោក ហើយកាលពីឆ្នាំ ២០១៧ប្រទេសនេះបានបង្កើនការផលិតរបស់ខ្លួនច្រើនជាង ៦% ដែលមានចំនួនជាង ២៦៥តោនគិតចាប់ពីខែមករាដល់ខែតុលា៕
ចុចអាន ៖
អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធរឿងជ្រៀតជ្រែងការបោះឆ្នោត
មកមើល ខាងក្នុងនាវាមុជទឹករុស្ស៊ី អាចកម្ទេចទីក្រុងអាមេរិក ១៦ ត្រឹមមួយនាទី (មានវីដេអូ)