ទូរសព្ទដំបូងគេក្នុងលោក គ្មានរន្ធ គ្មានប៊ូតុងអ្វីទាំងអស់
- ព្រហស្បតិ៍, 24 មករា 2019 02:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទដំបូងគេក្នុងលោក គ្មានរន្ធ គ្មានប៊ូតុងអ្វីទាំងអស់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meizu បានបង្ហាញចេញស្មាតហ្វូនម៉ូដែល Zero ដែលជាស្មាតហ្វូនដំបូងគេក្នុងលោក មិនមានរន្ធ ឬប្រហោងអ្វីទាំងអស់។
ស្មាតហ្វូនេះមានបំពាក់នូវអេក្រង់ AMOLED ទំហំ ៥,៩៩ អ៊ីញ ដែលមានគែមអេក្រង់រាងស្ដើងបំផុត។ លើអេក្រង់នេះមានបង្កប់ទ្រនាប់ស្កេនម្រាមដៃ ហើយមាននូវបច្ចេកវិទ្យា "mSound 2.0” ដែលអាចឲ្យអេក្រង់ ដើរតួជារន្ធបំពងសំឡេងបាន។
រន្ធសាកថ្មត្រូវបានបំបាត់ចោល ដោយជំនួសមកវិញនូវបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ “Super mCharge Wireless” ដែលអាចចម្លងចរន្តបានដល់ ១៨ វ៉ាត់ អាចបញ្ចូលថ្មឆាប់ពេញបំផុត។
Meizu បានប្រើប្រាស់នូវបច្ចេកវិទ្យា Haptic Feedback ដែលផ្ដល់ជូនជាប៊ូតុងសិប្បនិម្មិតនៅផ្នែកចំហៀងនៃទូរសព្ទ ដើម្បីបើកទូរសព្ទ និងបន្ថែមបន្ថយសំឡេងបាន។ ចំណែកបច្ចេកវិទ្យា eSIM បានចូលមកជំនួសរន្ធដាក់ស៊ីមកាត ដែលនិយមប្រើទូទៅ។ ដោយសារគ្មានរន្ធបែបនេះ ធ្វើឲ្យ Meizu Zero អាចធន់នឹងទឹកក្នុងកម្រិត IP68។
ក្រៅពីព័ត៌មានខាងលើនេះ Meizu មិនបានផ្ដល់ព័ត៌មានលម្អិតដទៃទៀតឡើយ។ នៅក្នុងកម្មវិធី MWC ឆ្នាំ ២០១៩ ខែក្រោយនេះ គេរំពឹងថាព័ត៌មានដែលសេសសល់នឹងត្រូវបង្ហាញក្នុងពេលនោះ៕
ចុចអាន៖