អគារតាំងបង្ហាញរថយន្តប្រណីត Volvo នៅកម្ពុជានឹងសម្ពោធឆាប់ៗនេះហើយ!
- 2019-01-24 06:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារតាំងបង្ហាញរថយន្តប្រណីត Volvo នៅកម្ពុជានឹងសម្ពោធឆាប់ៗនេះហើយ!
ចន្លោះមិនឃើញ
Volvo Cars ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអែតឈានមុខគេលើបច្ចេកវិទ្យាយានយន្តមានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ។
អគារតាំងបង្ហាញរថយន្ត Volvo មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ រថយន្តរបស់ Volvo Cars បាននាំចូលនិងចែកចាយដោយក្រុមហ៊ុន HGB Group Co., Ltd ដែលឈានមុខគេក្នុងការផ្ដល់នូវរថយន្ត និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រថយន្ត Volvo ដែលនឹងលក់លើទីផ្សារកម្ពុជាមានដូចជា ៖
លោក Serdar Sengul ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars នៃប្រទេសកម្ពុជាបានឲ្យដឹងនៅក្នុងថ្ងៃសន្នសីទកាសែតកាលពីពេលថ្មីៗថា ៖ "បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុងបច្ចេកវិទ្យាសុវត្ថិភាពអគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ហើយចក្ខុវិស័យរបស់យើងគឺ ធ្វើឲ្យអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ហើយយើងកំពុង បន្តការច្នៃប្រឌិតដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សមានសុវត្ថិភាព មិនស្មុគស្មាញ និងកាន់តែរីករាយ"។
លោកបានបន្តទៀតថា៖ "ពួកយើងរីករាយណាស់ដែលបានឃើញកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទនភាពក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះមកកម្ពុជា។ ក្រុមហ៊ុន Volvo Cars បាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd. អគារតាំងបង្ហាញរថយន្តរបស់យើងដែលនឹងដាក់សម្ពោធនាថ្ងៃទី ៨ ខែ កុម្ភៈ នេះនឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជនរបស់យើង។ មិនត្រឹមតែជាអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ"។
អគារតាំងបង្ហាញរថយន្ត Volvo នៅកម្ពុជានឹងមានផ្តល់ជូនសេវាកម្មមានគុណភាពខ្ពស់សម្រាប់អតិថិជន ជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់យ៉ាងមានជំនាញ និងរួសរាយរាក់បំផុត ព្រមទាំងមានអាហារសម្រន់ និង ភេសជ្ជៈសម្រាប់បម្រើជូនភ្ញៀវទាំងអស់។ លើសពីនេះទៅទៀត មាន រថយន្តគ្រប់ស៊េរីសម្រាប់ការបើកបរសាកល្បង និង កន្លែងលាងសំអាតរថយន្តនៅជាន់ទី ២ ផងដែរ។
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជនតាមទូរសព្ទលេខ ៖ 095 666 379, 095 666 054 និងលេខ Hotline 024 900 000 ឬតាមទំព័រ Facebook ៖ www.facebook.com/VolvoCarsKH/៕
តាមដានវីដេអូខាងក្រោម៖
ចុចអាន៖