ត្រកូល Huawei P30 ​ត្រៀម​បំពាក់​អេក្រង់ OLED ខណៈ P30 Pro ត្រៀម​អាប់ដែត​កាមេរ៉ា​ថ្មី

  • 2019-01-25 02:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ក្រៅ​ស្រុក​បាន​បង្ហាញ​គំរូ​រចនា​តួ​ខ្លួន Huawei P30 សេរ៊ី​ឆ្នាំ ២០១៩ ដោយ​ជឿជាក់​ថា​ម៉ូឌែល​ទាំង​ពីរ​នឹង​ជំនួស​ការ​ប្រើប្រាស់​អេក្រង់ OLED សុទ្ធ​សាធ ខុស​ពី​ការ​បំពាក់​អេក្រង់ LCD លើ​ជំនាន់​ធម្មតា​ដូច​ឆ្នាំ​ទៅ។

ការ​អភិវឌ្ឍ​បែប​នេះ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រចនា​បន្ថែម​នូវ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ពោល​គឺ​មាន​ន័យ​ថា​ការ​កាត់​បន្ថយ​ស្នាម​ឆក​ឲ្យ​សល់​តូច​ដូច Mate 20 មាន​មូលហេតុ​ទំនង​ចង់​បិទ​ចោល​មុខងារ​ស្កេន​ផ្ទៃ​មុខ 3D Face Scanner។ ម៉ូឌែល P30 នឹង​ប្រើ​អេក្រង់​ទំហំ ៦,១ អ៊ីញ ខណៈ P30 Pro ឡើង​ដល់ ៦,៥ អ៊ីញ។

សិស្ស​ប្អូន Huawei P30 នឹង​បន្ត​ប្រើប្រាស់​ទម្រង់​កាមេរ៉ា​ ៣ គ្រាប់​ដូច​ Mate 20 Pro មាន​មួយ​គ្រាប់​ជា​ប្រភេទ Sony IMX600 នៅ​ផ្នែក​កណ្តាល។ ខណៈ​រៀម​ចម្បង​ត្រកូល Pro នឹង​វិវត្ត​ម៉ូឌុល​កាមេរ៉ា​ថ្មី​ទៅ​ជា​ប្រភេទ Optical Zoom កម្រិត​ខ្ពស់​ដូច​ការ​រចនា​របស់ Oppo ដែល​ប្រើប្រាស់ Sensor ថ្មី 6-series 1/1.8" 38MP IMX607។

ទាំង​ពីរ​ម៉ូឌែល​នេះ​ក៏​នឹង​ប្រើប្រាស់​បន្ទះ​ឈីប​សេរ៊ី​ផុត​លេខ Kirin 980 ​អម​ RAM ធំ​ទំហំ 8GB និង​អង្គ​ផ្ទុក 128GB នៅ​លើ​ជំនាន់ Pro។ ចំពោះ​កាលបរិច្ឆេទ​បង្ហាញ​ខ្លួន​រំពឹង​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​អំឡុង​ពិព័រណ៍ MWC ខាង​មុខ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា