ពិតជាប្លែកខ្លាំង! មកមើលទិដ្ឋភាពបុណ្យចូលឆ្នាំជប៉ុន ធ្វើនៅកម្ពុជាម្សិលមិញ រីករាយបំផុត
- 2019-01-25 03:25:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាប្លែកខ្លាំង! មកមើលទិដ្ឋភាពបុណ្យចូលឆ្នាំជប៉ុន ធ្វើនៅកម្ពុជាម្សិលមិញ រីករាយបំផុត
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជប៉ុន យ៉ាងសប្បាយរីករាយ មានការចូលរួម ពីសមាគមប្រជាជនជប៉ុនរស់នៅកម្ពុជា រាប់រយនាក់។
នៅក្នុងពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីចូលឆ្នាំជប៉ុន បានរៀបចំឡើងពិសេសបំផុត ដោយមានឯកអគ្គរាជទូតជប៉ុន ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ជាអ្នកទទួលស្វាគមន៍ភ្ញៀវទាំងអស់ដែលបានចូលរួម។ បើតាមការរៀបរាប់របស់អ្នកស្រី កាអូរិ តាណាបេ លេខាធិការទី១ នៃស្ថានទូតជប៉ុន បានឲ្យដឹងថា តាមពិតទៅពិធីបុណ្យចូលឆ្នាំជប៉ុន គឺត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា រៀងរាល់ឆ្នាំ។ ដោយឡែក ស្ថានជប៉ុនប្រចាំកម្ពុជា ទើបតែបានប្រារព្ធឡើងនៅថ្ងៃទី២៤ ខែមករា នេះ ដោយសារកាលពីថ្ងៃទី០១ ប្រជាជនជប៉ុនរស់នៅកម្ពុជា ត្រូវត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ។ ដូច្នេះហើយទើបតែបានជួបជុំគ្នានៅពេលនេះ។
នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជប៉ុន គឺមានកម្មវិធីសំខាន់ៗ៣ ដែលប្រជាជនជប៉ុនតែងធ្វើរៀងរាល់ឆ្នាំ ទី១ ការពិសាស្រាសាគិ (Sake) ជាស្រាប្រពៃណីជប៉ុន ធ្វើឡើងអំពីអង្ករខ្សាយ។ កម្មវិធីទី២ គឺការធ្វើនំម៉ូជិ (Mochi) ដែលគេយកអង្ករដំណើបខ្មែរ ទៅចំហុយ បន្ទាប់មកគេនាំគ្នា ដំក្នុងត្បាល១រហូតទាល់តែហ្មត់ខៃ រួចហើយខ្ចប់ជាមួយសារ៉ាយ ជ្រលក់ជាមួយទឹកជ្រលក់ ពិសាជុំគ្នា។ ចំណែកឯកម្មវិធីទី៣ នោះការពិសាអាហារ (Osechi) ដែលគ្រួសារជប៉ុនតែងធ្វើញ៉ាំជុំគ្នា រៀងរាល់ពេលមានពិធីបុណ្យម្ដងៗ។
ចង់ដឹងថា ពិធីបុណ្យចូលឆ្នាំជប៉ុនប្រព្រឹត្តិឡើងនៅកម្ពុជា ម្សិលមិញសប្បាយរីករាយប៉ុណ្ណានោះ សូមទស្សនាកម្រងទិដ្ឋភាពដូចខាងក្រោម៖