Download រូបចេញឲ្យហើយទៅ សេវាកម្ម​មួយ​របស់ Facebook នឹង​ត្រូវបិទ​ចោល​នា​ខែ​ក្រោយ

  • 2019-01-26 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook Moment ដែល​ជា​កម្មវិធី​រក្សា​ទុក​និង​ចែក​រំលែក​រូបភាព​ជាមួយ​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម​ត្រូវ​បាន​ប្រកាស​ត្រៀម​បិទ​ចោល​នា​ថ្ងៃ​ទី ២៥ ​កុម្ភៈ ឆ្នាំ ២០១៩ ខាង​មុខ​នេះ ​ក្រោយ​ពេល​តួ​លេខ​អ្នក​ប្រើប្រាស់​មាន​កម្រិត​ទាប ដោយ​ខែ​ធ្នូ​កន្លង​ទៅ​មាន​ការ​ចុច Download តែ ៨០ ០០០ ដង​ ប៉ុណ្ណោះ។

ប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់​ Facebook លោក Rushabh Doshi បាន​ប្រាប់​ CNET ដូច្នោះ​ថា៖ "យើង​នឹង​បញ្ចប់​ការ​គាំទ្រ​លើ​កម្មវិធី Moment ដែល​យើង​ធ្លាប់​បង្កើត​ឡើង​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​រក្សា​ទុក​រូបភាព​របស់​ពួក​គេ ដោយ​យើង​ដឹង​ថា​ការ​ចែក​រំលែក​រូបភាព​មាន​សារៈសំខាន់ បែប​នេះ​យើង​នឹង​បន្ត​រុករក​មធ្យោបាយ​ផ្សេង​ទៀត​ឲ្យ​ដំណើរការ​ក្នុង​កម្មវិធី Facebook ដោយ​ផ្ទាល់​តែ​ម្តង"។

យ៉ាងណាមិញ​សម្រាប់​អ្នក​កំពុង​ប្រើប្រាស់ App នេះ អាច​រួសរាន់​ធ្វើ​ការ​ស្រង់​ទិន្នន័យ​របស់​ខ្លួន​ទុក​ឲ្យ​បាន​លឿន មុន​ដល់​ពេល​កំណត់​ត្រឹម​ខែ​ឧសភា​ដែល​ Facebook នឹង​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ទាំង​ស្រុង​របស់​អ្នក​ប្រើប្រាស់​ចោល​តែ​ម្តង។ ដើម្បី​ធ្វើ​ការ​ទាញ​យក​ទិន្នន័យ​ចេញ​ពី Moment អាច​ចុច​ត្រង់ Link នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac | theverge   ប្រែ​សម្រួល៖ កៅ រក្សា