គេរិះគន់ខ្លាំងពេក Apple សម្រេចឲ្យរង្វាន់ជាសាច់លុយ ដល់អ្នកប្រកួត​ថត​រូប

  • 2019-01-26 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ Apple បាន​​ប្រកាស​ពី​ការ​ប្រកួត​ថ្មី​​ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង ១០ រូប​​អាច​ថត​រូប​ដោយ​ប្រើ​ iPhone បាន​ស្អាត​ជាង​គេ។

លក្ខន្តិក​ចាស់

កម្មវិធីប្រកួតនេះរងការរិះគន់ជាខ្លាំងនៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ជា​ពិសេស​ក្រុមអ្នក​ស្រឡាញ់​ការ​ថត​រូប ដោយ​សារ​ក្នុង​លក្ខន្តិក​​មិន​មាន​បញ្ជាក់ថាផ្ដល់ជាប្រាក់រង្វាន់ដល់អ្នក​ឈ្នះ​នោះ​ទេ។ Apple គ្រាន់​តែ​បញ្ជាក់ថា ប្រសិន​បើ​រូបភាព​ណា​មួយ​ត្រូវ​បាន​ជម្រើសរើសដើម្បីប្រើលើផ្ទាំងពាណិជ្ជកម្ម នោះ​ម្ចាស់​រូបភាព​ត្រូវ​តែ​យល់​ព្រម​ផ្ដល់​សិទ្ធិ​​ផ្ដាច់មុខឲ្យ Apple ប្រើប្រាស់បានពេញ​មួយ​ជីវិត។

លក្ខន្តិក​ថ្មី

ក្រោយ​ទទួល​រង​ការ​រិះគន់​យ៉ាងចាស់ដៃ Apple សម្រេច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លក្ខន្តិក​​​ ដោយ​បាន​សរសេរ​ថា​ ៖ "Apple ជឿជាក់ថាសិល្បករ​គួរ​តែ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការងាររបស់ខ្លួន។ អ្នក​ថត​រូប​ដែល​ជា​ម្ចាស់​រូបភាព​ឈ្នះ​ទាំង ១០ សន្លឹក​ នឹង​ទទួល​បាន​ប្រាក់​កម្រៃ​​ខាង​អាជ្ញារប័ណ្ណ លើ​ការ​ប្រើ​ប្រាស់​រូបភាព​លើផ្ទាំងពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយតាមបែបផែនដទៃទៀតរបស់ Apple"៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង