លេងដំបូង ចាន់ វឌ្ឍនាកា​ រក​គ្រាប់​បាល់បានភ្លាមលេងឲ្យ PKNS ឈ្នះ PKNP ២-១

  • 2019-01-26 14:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា រក​​គ្រាប់​បាល់​បាន​ភ្លាម​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្លឹប​ PKNS FC ក្នុង​ការ​ប្រកួត​មិត្តភាពឈ្នះ​ក្លឹប​​សមាជិក​លីគ​ម៉ាឡេស៊ី​ដូច​គ្នា​ PKNP FC ដោយ​លទ្ធផល​ ២-១។

វឌ្ឍនាកា និង​អ្នក​គាំទ្រ (ប្រភព​រូបថត៖ FUSS CV11)

សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​​ឲ្យ​លេង​ជម្រើស​​១១​នាក់​ដំបូង​ ហើយ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី​១៨​នៃ​វគ្គ​ទី​១ ប៉ុន្តែ​នៅ​នាទី​៣៥​ក្រុម​ PKNP បាន​តាម​ស្មើ​វិញ​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ Yashir Islame។ ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ទី​២ មិត្ត​រួម​ក្រុម​របស់​ វឌ្ឍនាកា គឺ​កីឡាករ FAIZAT GHAZALI ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ ៩០។

លទ្ធផលចប់​ការ​ប្រកួត (ប្រភព៖ PKNP FC)

នេះ​ជា​សញ្ញា​ដ៏ល្អ ​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​វិល​ត្រឡប់​ទៅ​លីគ​កំពូល​ម៉ាឡេស៊ី​ជា​លើក​ទី​២​ហើយ​រក​គ្រាប់​បាល់​បាន​មុន​ពេល​ការ​ប្រកួត​លីគ​រដូវ​កាល​ថ្មី​ដែល​គ្រោង​ចាប់​ផ្តើម​នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ចាន់ វឌ្ឍនាកា​ ត្រូវ​បាន​ក្លឹប​ថ្មី​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដោយ​ទើប​​ទៅ​ដល់​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្លឹប​​បាន​រៀប​ចំ​ធ្វើ​ពិធី​ខួប​កំណើត​ឲ្យ​យ៉ាង​ពិសេស​​នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​ និង​ប្រធាន​ក្លឹប៕

ខួប​កំណើត ចាន់ វឌ្ឍនាកា (ប្រភពរូបថត៖ PKNS FC)

អត្ថបទ៖ ជាន ចាន់រ៉ា