ស្លុតចិត្ត! តារាសិង្ហបុរី Aloysius Pang លាចាកលោកហើយ អំឡុងពេលសមបាញ់កាំភ្លើងធំ

  • 2019-01-27 02:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​រន្ធត់​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ​តារាសម្ដែង​សិង្ហបុរី​ Aloysius Pang ពេល​ដឹង​ថា​តារាប្រុស​រូបនេះ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០១៩។

Aloysius Pang បាន​លា​ចាក​លោក​ក្នុង​អាយុ​ ២៨ឆ្នាំ ក្រោយ​រង​របួស​ អំឡុង​ពេល​ហ្វឹកហាត់​ជា​ទាហាន​បម្រុង​នៅក្នុង​ប្រទេស​ នូវែលសេឡង់ វេលា​ម៉ោង​ ៨ និង ៤៥​នាទី​ ថ្ងៃទី ២៣ ខែមករា នៅមន្ទីរពេទ្យ​ Waikato។

ផ្អែក​តាម​ព័ត៌មាន​ក្នុង​ស្រុក​របស់​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នោះ​ Aloysius ត្រូវ​សម​ហាត់​បាញ់​កាំភ្លើង​ជាមួយ​មិត្ត​ ២​នាក់​ទៀត ប៉ុន្តែ​ជា​រឿង​ចៃដន្យ​កាំភ្លើង​នោះ​មាន​បញ្ហា​ ទើប​ធ្វើ​ឲ្យ​ គ្រាប់​កាំភ្លើង​ធ្លាយ​ចេញ​មក តម្រង់​ចំ​ទ្រូង​ និង​ ពោះ​របស់​ Aloysius តែម្ដង។

ភ្លាមៗ​ ក្រុមការងារ​ក៏​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់​ធ្ងរ​ពេក​ លោក​ក៏​បាន​លាចាកលោក​បន្សល់​ទុកត្រឹម​​ក្ដី​សោកសៅ​ពី​អ្នក​គ្រប់គ្នា៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី