ទស្សនាវដ្តីជប៉ុន បង្ហើបតិចនិកនិស្សិតស្រី "ងាយស្រួលយកទៅរួមភេទ" រងការរិះគន់យ៉ាងចាស់ដៃក្រោយចេញផ្សាយ
- 2019-01-27 10:06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវដ្តីជប៉ុន បង្ហើបតិចនិកនិស្សិតស្រី "ងាយស្រួលយកទៅរួមភេទ" រងការរិះគន់យ៉ាងចាស់ដៃក្រោយចេញផ្សាយ
ចន្លោះមិនឃើញ
ទស្សនាវដ្តីប្រចាំសប្ដាហ៍របស់ជប៉ុនមួយ កំពុងទទួលរងការរិះគន់យ៉ាងចាស់ដៃ ក្រោយចេញផ្សាយអត្ថបទមួយដោយឲ្យចំណាត់ថ្នាក់មហាវិទ្យាល័យតាមលំដាប់ដែលសម្បូរនិស្សិតស្រី "ងាយស្រួលយកទៅរួមភេទ"។
ទស្សនាវដ្តី Spa! បានសម្ភាសលោក Keiji Isogimi ដែលជាអ្នកគ្រប់គ្រងវេបសាយផ្គូផ្គងគូរស្នេហ៍ Lion Project សម្រាប់អត្ថបទដ៏ចម្រូងចម្រាសនោះ។
Isogimi បានបង្ហាញបញ្ជីចំណាត់មហាវិទ្យាល័យដែលសិស្សស្រីត្រូវបានគេចាត់ទុកថា "ងាយស្រួលរួមភេទជាមួយ"។
Isogimi រៀបរាប់ស៊ីជម្រៅទៀតអំពីរបៀប "ទាក់" ស្រី និង សន្មតចំណាប់អារម្មណ៍ផ្លូវភេទពួកគេដោយផ្អែកលើសំលៀកបំពាក់ និង រាងកាយរបស់ពួកគេ។
ក្រោយការចេញផ្សាយអត្ថបទមួយនេះកាលពីខែមុន ការរិះគន់ក៏បានផ្ទុះឡើង ហើយបានហៅអត្ថបទនេះថាសិចស៊ី និង មិនគោរពដល់ស្ត្រី។ អ្នកលេងអ៊ីនធឺណិតប្រមាណ ៥០ ០០០ នាក់បានទាមទារឲ្យ ទស្សនាវដ្តី Spa! សូមទោសជាសាធារណៈ។
ទស្សនាវដ្តីនេះនឹងចេញផ្សាយអត្ថបទសូមទោសជាសាធារណៈនៅលើទំព័ររបស់ខ្លួននៅថ្ងៃទី ២៩ មករា ដើម្បីសូមអភ័យទោសចំពោះស្ត្រី និង អ្នកអានដែល "អាក់អន់ចិត្តដោយអត្ថបទ ដែលខ្វះការពិចារណាចំពោះសេចក្ដីថ្លៃថ្នូររបស់ស្ត្រី"៕