Facebook ប្រើហ្គេមរកលុយពីក្មេងៗ ទាំងមិនមានការអនុញ្ញាតពីអាណាព្យាបាល
- 2019-01-27 23:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ប្រើហ្គេមរកលុយពីក្មេងៗ ទាំងមិនមានការអនុញ្ញាតពីអាណាព្យាបាល
ចន្លោះមិនឃើញ
Facebook បានដឹងថាក្មេងៗកំពុងចំណាយថវិកាទៅលើហ្គេម ទាំងមិនមានការយល់ព្រមពីអាណាព្យាបាល ហើយក្រុមហ៊ុនមិនមានវិធានការអ្វីនោះទេ។ នេះបើតាមឯកសារចំហថ្មីៗពីបណ្តឹងមួយនៅឆ្នាំ ២០១២។
ឯកសារសំខាន់ Facebook ច្រើនជាង ១០០ទំព័រ បានបញ្ចេញ ក្រោយការស្នើពីអង្គការ CIR (Center for Investigative Reporting)។ អស់ពេលជាច្រើនឆ្នាំ ក្រុមហ៊ុនបានដឹងថាក្មេងៗកំពុងលេងហ្គេមលើគណនីភ្ជាប់ជាមួយ Credit Card ហើយករណីខ្លះត្រូវបង់កម្រៃច្រើនពាន់ដុល្លារ ត្រឹមការចុចប៊ូតុងក្នុងហ្គេមបង្កើនសមត្ថភាពលេង។
ក្រុមហ៊ុនបានមើលរំលង គម្រោងមួយបង្កើតដោយបុគ្គលិកម្នាក់នៅឆ្នាំ ២០១១ ដែលអាចទប់ស្កាត់ក្មេងៗពីការចំណាយលុយ ដោយមិនមានការអនុញ្ញាតពីអាណាព្យាបាល។
ក្មេងលេងហ្គេមកាន់តែច្រើន ចំណូល Facebook ក៏កើនតាមនោះដែរ។ ពេលអាណាព្យាបាលបានឃើញការកាត់លុយពី Credit Card ក៏បានរាយការណ៍ ប៉ុន្តែពិបាកនឹងបានលុយត្រលប់មកវិញពី Facebook ណាស់ រហូតដល់មានការប្តឹងផ្តល់។
ឯកសារចាស់នេះ បានបង្ហាញពីការអនុវត្តវិធីសាស្ត្រជំនួញរបស់ Facebook ពីអតីតកាល។ Facebook បានផ្លាស់ប្ដូរគោលការណ៍ចំណាយសងវិញ (Refund) ទាក់ទងនឹងហ្គេម ក្នុងឆ្នាំ ២០១៦៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ