គ្មានអ្វីពិបាកឡើយ! រូបមន្តធម្មជាតិ៤យ៉ាង ធ្វើឲ្យស្បែកមុខភ្លឺស្អាតរលោង

  • 2019-01-27 07:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់ខ្មៅមិនស្អាត ដូចជាការត្រូវពន្លឺព្រះអាទិត្យយូរៗជាប្រចាំ, ធូលីដី និងខ្យល់ពុល។ ញើស, ជាតិប្រេង និងផលិតផលតុបតែងមុខមួយចំនួនដែលជ្រាបចូលក្នុងរន្ធញើសនៃស្បែកផ្ទៃមុខអាចបង្កការរលាក, ភាពស្រអាប់ និងស្ងួតគួរឱ្យព្រួយបារម្ភ។ នៅពេលបច្ចុប្បន្ន ផលិតផលធ្វើឱ្យស្បែកសឆាប់រហ័សមានច្រើនមិនខ្វះឡើយ គ្រាន់តែមួយចំនួនធំមានផ្ទុកសារធាតុគីមី ហើយខ្លះទៀតមានតម្លៃថ្លៃ។ នេះ​គឺ​ជា​រូបមន្ត​បែបធម្មជាតិ​ងាយៗ​ ប៉ុន្តែ​មានប្រសិទ្ធិភាពខ្ពស់ជួយធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជាសស្អាតគ្មានផលប៉ះពាល់ ៖

រូបតំណាង

**១. ផ្លែល្ហុង**

ផ្លែល្ហុង មានផ្ទុកអង់ស៊ីម papain ដែលមិនត្រឹមតែជួយធ្វើឱ្យស្បែកសស្រស់ថ្លា, ទន់ភ្លឺរលោង និងមានសំណើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហានៃរោគមុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមយកសាច់នៃផ្លែល្ហុងមកកិនឱ្យម៉ដ្ឋខាប់ៗ រួមលាបវាលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកគួរអនុវត្តន៍រូបមន្តនេះរៀងរាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។

២. ទឹកក្រូចឆ្មា

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់មួយចំនួនជាមួយទឹកធម្មតា។ កូរឱ្យសព្វ សឹមយកដុំសំឡីជ្រលក់ចូលទឹកល្បាយនេះ ហើយលាបថ្នមៗលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. រមៀត

រមៀត សឹងតែត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលថែរក្សាសម្រស់ និងធ្វើឱ្យស្បែកប្រែជាសស្រស់ស្អាត នោះក៏ព្រោះតែបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ ចូរគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយលើផ្ទៃមុខ និងករបស់អ្នក រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះអាចប្រើប្រាស់សម្រាប់គ្រប់ប្រភេទនៃស្បែកមុខ និងសូម្បីតែស្បែកខ្លាញ់ក៏ដោយ។

៤. ម្ស៉ៅធញ្ញជាតិ, យ៉ាអួរ និងប៉េងប៉ោះ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងបីក្នុងមួយមុខចំនួន ១ ស្លាបព្រាកាហ្វេ ចូលគ្នា ហើយកូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ រួចសឹមលាបវាលើផ្ទៃមុខដែលបានលាងសម្អាតរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី