ចំណេញលុយ ៤០០០ ដុល្លារពី SsangYong បើទិញរថយន្ត ៣ ស៊េរីថ្មីចែសនេះ
- 2019-01-28 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញលុយ ៤០០០ ដុល្លារពី SsangYong បើទិញរថយន្ត ៣ ស៊េរីថ្មីចែសនេះ
ចន្លោះមិនឃើញ
SsangYong ក្រុមហ៊ុនឡានកូរ៉េល្បីឈ្មោះ ដែលបំពាក់បច្ចេកវិទ្យាទំនើបអាល្លឺម៉ង់ បានរៀបចំកម្មវិធីពិសេសនៅផ្សារទំនើបអ៊ីអន ១ មានឈ្មោះថា "ចាប់យកលាភសំណាងជាមួយ SsangYong” ដើម្បីអបអរក្នុងឱកាសនៃពិធីចូលឆ្នាំចិន ខាងមុខនេះ។
៣ ម៉ូដែលដែលកំពុងប្រូម៉ូសិនខាងលើ ជាឡានដែលកំពុងលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយមានលក្ខណសម្បត្តិដូចជា៖
១) Rexton Sports ជាប្រភេទឡានសម្រាប់យកមកដឹកទំនិញបាន តែក៏ផ្ដោតទៅលើផាសុកភាព និងងាយស្រួលធ្វើដំណើរដែរ ដោយមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨ របៀប ព្រមទាំងពោងសុវត្ថិភាព ៦ ចង្កៀងជាប្រភេទ LED ជាដើម។
Rexton Sports នេះវាមិនគ្រាន់តែជាឡាន Pick Up ធម្មតានោះទេ ប៉ុន្តែវាជាប្រភេទឡានស៊េរីថ្មី (SUT) ដែលផ្ដោតទៅលើសុវត្ថិភាព ផាសុខភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬសម្ភារៈផ្សេងៗបានផងដែរ។
ចំពោះតម្លៃឡាន Rexton Sports 2019 នេះគឺ៖
-ប៉ុងមួយ (2WD)៖ ៣៨ ៥០០ ដុល្លារ -ប៉ុងពីរ ( 4WD)៖ ៤៥ ៥០០ ដុល្លារ -ពណ៌៖ ខ្មៅ ស ទឹកប្រាក់ ខៀវ និងពណ៌ត្នោត -ប្រភេទម៉ាស៊ីនឡាន Rexton Sports នេះជាប្រភេទម៉ាស៊ីន (2.2) គឺប្រើប្រាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ) និង (4WD 8.6L/100km ។
២) Rexton ជាប្រភេទឡានប្រណិត និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧។ Rexton ជាឡានដែលបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ក្នុងទស្សនាវដ្ដី 4X4 ក្នុងឆ្នាំ ២០១៨ ដែលជាទស្សនាវដ្ដីរថយន្តដ៏ល្បីបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយគុណភាពនិងសក្តានុភាពនៃ ឡាននេះត្រូវបានទទួលស្គាល់ជាសកល។
ចំពោះតម្លៃឡាន Rexton -2019 នេះគឺ៖
៣) Stavic ជារថយន្តសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ដោយក្រៅពីមានរូបរាងតូច បើប្រៀបទៅនឹងរថយន្តប្រភេទនេះផ្សេងៗទៀត វាក៏ស៊ីប្រេងតិច ហើយមានតម្លៃសមរម្យ។ Stavic ជាប្រភេទឡាន MPV ១១ កៅអី ស្អាតទាន់សម័យនិងសន្សំសំចៃក្នុងការប្រើប្រាស់។វាពិតជាសាកសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។
#តម្លៃឡាន Stavic 2019 គឺ ៤១ ៨០០ ដុល្លារ
សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898 ៕