ឈ្នះ​ជាប់​គ្នា​ញឹក​ Solskjaer ថា​ Top 4 មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ United

  • 2019-01-29 01:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នឹង​មិន​ផ្ដោត​តែ​លើ​ Top 4 ជា​ជោគជ័យ​របស់​ក្រុម​១​មុខ​ទេ គឺ​នឹង​សម្លឹង​ការ​ឈ្នះ​ពាន​នានា​ថែម​ទៀត​នៅ​រដូវ​កាល​នេះ​ បើ​តាម​សម្ដី​របស់​លោក​ Ole Gunnar Solskjaer។​

ការ​និយាយ​បែប​នេះ​របស់​អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន​សញ្ជាតិ​ន័រវែស​ស្រប​ពេល​ដែល United កំពុង​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ Arsenal ហើយ​ចាញ់​ក្រុម​លេខ​៤​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ពាន​ផ្សេង​ទៀត​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​នៅ​សល់​ FA Cup ក្នុង​ដៃ​ និង​ UEFA Champions League ដែល​ត្រូវ​ប្រឈម​ជាមួយ​ Paris Saint Germain។

“ពួក​យើង​គឺ​ Man Utd ពួក​យើង​ត្រូវ​ប្រជែង​ដណ្ដើម​ពាន​លីគ​តែ​បើ​រដូវ​កាល​នេះ​មិន​អាច​ យើង​នឹង​ព្យាយាម​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ។​ ពួក​យើង​នៅ​សល់​ Champions League និង​ FA Cup នៅ​ក្នុង​ដៃ​ ដូច្នេះ​យើង​មិន​អាច​និយាយ​ថា​ បាន​ Top 4 គឺ​គ្រប់​គ្រាន់​នោះ​ទេ"។ Solskjaer និយាយ​ដូច្នេះ៕

អត្ថបទ៖ វីរ័ត្ន