​នេះ​របៀប​ការពារ USB លើ​កុំព្យូទ័រ Mac ​ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​ផ្សេង

  • 2019-01-29 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​កុំព្យូទ័រ Mac ជាមួយ​កម្មវិធី macOS Mojave ហើយ​ចង់​ការពារ​ទិន្នន័យ​នៅ​ក្នុង USB drive របស់​អ្នក​នោះ អ្នក​អាច​ធ្វើការ​អ៊ិនគ្រីប​(encrypt)ទិន្នន័យ​នៅ​ក្នុង USB drive ជាមួយ​កម្មវិធី Finder របស់ macOS បាន​ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​ផ្សេង​ឡើយ។

រូបតំណាង

**ដើម្បី​អ៊ិនគ្រីប​(encrypt) USB drive អ្នក​គ្រាន់​តែ៖**

  • ភ្ជាប់ USB drive
  • បើក​កម្មវិធី Finder
  • ចុច​ខាងស្ដាំ mouse លើ USB drive
  • ជ្រើស​យក “Encrypt” Finder នឹង​ឲ្យ​អ្នកបង្កើត password ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បើក​ប្រើ USB drive នៅ​ពេល​ក្រោយ។

ប្រសិន​បើ​អ្នក​ពុំ​ឃើញ​មាន​ជម្រើស “Encrypt” មាន​ន័យ​ថា អ្នក​ពុំទាន់​បាន format USB drive ជា​ប្រភេទ GUID ដូច្នេះ​អ្នក​ត្រូវ បើក​កម្មវិធី Disk Utility ដើម្បី format USB drive (ដូច​ក្នុង​រូបភាព​ខាងក្រោម) ជា​មុន​សិន(ប្រសិន​បើ​អ្នក​មាន​ទិន្នន័យ​ក្នុង USB សូម​កុំ​ភ្លេច copy ទៅ​កុំព្យូទ័រ​ជា​មុន​សិន​មុន​នឹង format)។

ប្រសិន​បើ​អ្នក​ចង់​ដក​ការ​អ៊ិនគ្រីប(encrypt)វិញ​នោះ​ អ្នក​អាច​ធ្វើ​បាន​ស្រដៀង​នឹង​ការ​បង្ហាញ​ខាង​លើ​ដែរ។

កម្មវិធី Finder ធ្វើការ​អ៊ិនគ្រីប​(encrypt)ទិន្នន័យ​ដោយប្រើប្រព័ន្ធ XTS-AES ដែល​ជា​ប្រព័ន្ធ​អ៊ិនគ្រីប(encript)ដូច​គ្នា​នឹង FileVault 2ដែរ។

​កម្មវិធី​នេះ​សម្រាប់​តែ​កុំព្យូទ័រ Mac ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ជាមួយ​កុំព្យូទ័រWindows អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ផ្សេង​ទៀត​ដូចជា VeraCrypt ជាដើម៕

អត្ថបទ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា