អ្នក​ទើប​រៀបការ​ថ្មោងថ្មី កុំភ្លេច​ត្រៀម​អ៊ុត ក្រុមហ៊ុន​នេះប្រកាស​ឱ្យ​រង្វាន់​​​ជាទុនរកស៊ីរាប់ពាន់ឯណោះ

  • 2019-01-29 08:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឧកញ៉ា លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) បាន​ប្រកាស​ឱ្យ​អតិ​ថិ​ជន​គូរ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ត្រៀម​សន្លឹកឆ្នោត ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ជាមួយ​ល​ទ្ធ​ផល​នៃ​ការចាប់រ​ង្វាន់​ជាច្រើន​។

​ចំនួន​រង្វាន់​ដែល​នឹងត្រូវ​ចាប់​លើក​ទី​១ នេះ​មាន​រហូតទៅដល់ ៤៩៥ រ​ង្វាន់​ឯ​ណោះ ក្នុង​នោះ​រួមមាន​រង្វាន់​ប្រាក់សុទ្ធ ៥០០០ ដុល្លារ ចំនួន ៩ រ​ង្វាន់ ប្រាក់​សុទ្ធ ១០០០ ដុល្លារ ចំនួន ៣៦ រ​ង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ៩០ រ​ង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ១៨០ រ​ង្វាន់ និង ទូរ​ទស្សន៍ ៣២ អ៊ីង ចំនួន ១៨០ រ​ង្វាន់ សម្រាប់​គូស្វាមីភរិយា​ថ្មី​ដែល​មាន​សំណាង​ចំ​នួន ៤៩៥គូ ទូ​ទាំង​ព្រះរាជា​ណា​ក្រ​កម្ពុជា​។​

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងចាប់នៅ​រាត្រី​ថ្ងៃ​សុក្រ ទី​១ និង ថ្ងៃ​សៅរ៍ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ពី ម៉ោង ៨ រហូតដល់ ម៉ោង ១១ យ​ប់ ក្នុង​កម្មវិធី​ប្រគំត​ន្ត្រី Rock the Nation របស់​ស្រា​បៀរ​កម្ពុជា ដែល​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក​ស្រា​បៀរ​កម្ពុជា​ទាំង ២ រាត្រី និង ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ហង្ស​មាស​នៅ​រាត្រី​ទី ២ ខាងមុខ​នេះ​ផងដែរ រាល់​វ​គ្គ​សម្រាក​បន្ទាប់ពីការ​សម្តែង​របស់​តា​រាច​ម្រៀ​ង​នី​មួយៗ​។

អ្នកដែលមិនបានផ្ទៀងនៅថ្ងៃផ្សាយផ្ទាល់​អាច​រង់ចាំ​តាមដានល​ទ្ធ​ផល​នៃ​ការចាប់រ​ង្វាន់​នេះតាមរយៈ​ទំព័រ​ហ្វេស​ប៊ុ​ក​ស្រា​បៀរ​កម្ពុជា ហ្វេ​ស​ប៊ុក​ទឹកក្រូច​អា​យស៍​កូ​ឡា Sabay News Fresh News សារ​ពត៌មាន​ដើម​អំពិល និងបន្ទាប់ពី​ចេញ​ល​ទ្ធ​ផលជា​ផ្លូវការ​។

មិនទាន់អស់ទេរ​ង្វាន់​សរុប​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ទាំងមូល​នេះ មាន​រហូត​ទៅដល់ ២៤៧៥ រ​ង្វាន់​ឯ​ណោះ ដែល​ក្នុង​នោះ​រួមមាន​ប្រាក់សុទ្ធ ៥០០០​ដុល្លារ ចំនួន ៤៥ រ​ង្វាន់ ប្រាក់​សុទ្ធ ១០០០ ដុល្លារ ចំនួន ១៨០ រ​ង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ៤៥០ រ​ង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ៩០០ រ​ង្វាន់ ទូរ​ទស្សន៍ ៣២ អ៊ីង ចំនួន ៩០០ រ​ង្វាន់​។ ដើម្បី​មាន​ឱកាស​ចូលរួម​ឈ្នះរ​ង្វាន់​ទាំងអស់​នេះ លោក​អ្នក​គ្រាន់តែ​ទិញស្រា​បៀរ​កម្ពុជា ឬ ស្រា​បៀរ​ទឹកខ្មៅ​ស្តោ​តបា​លី​ប្លេក និង ផលិតផល​ភេសជ្ជៈ​ខ្មែរ ប៊ែ​វើរី​ជិ​ស នូ​វ​ចំនួន​កញ្ចប់​សម្រាប់​អាពាហ៍ពិពាហ៍​របស់អ្នក នោះ​សន្លឹកឆ្នោត​ជា​ច្រើនសន្លឹក​នឹង​ផ្តល់ជូន​អ្នក​។​

អ៊ីចឹងសម្រាប់អ្នកដែលកំពុង​រៀប​ចំ​ផែនការ​សម្រាប់​អាពាហ៍ពិពាហ៍​ កុំភ្លេចជ្រើសរើស​យក​ស្រា​បៀរ​កម្ពុជា ឬ ស្រា​បៀរ​ទឹកខ្មៅ​ស្តោ​តបា​លី​ប្លេក និង ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើរី​ជិ​ស ព្រោះ​លោកអ្នក​អាច​នឹង​ឈ្នះរ​ង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ណាមួយ​ខាងលើ​នេះ ដើម្បី​ជា​ទុន ឬ​អនុស្សាវរីយ៍​សម្រាប់​ការចាប់ផ្តើម​គ្រួសារ​ថ្មី​ផងដែរ​។

ខ្មែរ ប៊ែ​វើរី​ជិ​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕​ ​ ​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី