បឺត​ ខាំ​ ប្រាប់​តិចនិក​ខ្លះៗ​ដល់​ ចិត្រា​ ពេល​វ៉ៃ​នៅ​ One​ ខែ​ក្រោយ

  • 2019-01-29 08:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ បឺត​ ខាំ​ បាន​លើក​ឡើង​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ផេក​ផ្ទាល់​ខ្លួន​ ពី​តិចនិក​វ៉ៃ​មួយ​ចំនួន​ដល់​សិស្ស​ប្អូន​ ឡៅ​ ចិត្រា​ នៅ​ពេល​ដែល​ឡើង​សង្វៀន​ One​ នា​ខែ​កុម្ភៈ​ ឯប្រទេស​ថៃពេលខាង​មុខនេះ។​ អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ និង​ជា​កីឡាករ​ពូកែ​គេច​រូប​នេះ​បញ្ជាក់​ថា​ ភាគ​រយ​ដែល​ ចិត្រា​ អាច​ឈ្នះ​កីឡាករ​ថៃ​ Superlek​ គឺ​តិច​ណាស់​ ហើយ​បើ​ចង់​វ៉ៃ​ឲ្យ​សន្លប់​រឹតតែ​ពិបាក។​ គេ​ល្អ​ទាត់​ និង​ធាក់។​

អ្វី​ដែល​ ឡៅ​ ចិត្រា​ គួរ​ធ្វើ​នោះ​គឺ​វ៉ៃ​សន្សំ​ពិន្ទុ​ ម៉ាត់​ឲ្យ​លឿន​ៗ​ និង​បោះ​ជង្គង់​កាត់​ពេល​គេ​វ៉ៃ​កែង​ ហើយ​គេច​ការ​ទាត់​ពី​ដៃគូ​ នៅ​ពេល​មាន​ឱកាស​ចូល​ប្ដូរ​កែង​ បើ​ថៃ​បែក​មាន​សង្ឃឹម​ឈ្នះ​ហើយ។​ «ស៊ូៗ​ឡើង​ប្អូន​ឱកាស​យើង​ហើយ។»

អត្តន័យលើហ្វេសបុកផេករបស់​ បឺត ខាំ

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ នា​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ជា​មួយ​ជើង​ខ្លាំង​ Superlek​ ក្នុង​កម្មវិធី​ One Championship។​ ក្រៅ​ពី​ ចិត្រា​ ក៏​មាន​វត្តមាន​កីឡា​ការិនី​ខ្មែរ​១រូប​ទៀត​ដែរ​គឺ​ នៅ​ ស្រីពៅ​ ប៉ះ​ម្ចាស់​ផ្ទះ​ Rika Ishige​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​