ទូរសព្ទធ្លាប់តែសាកពេញប្រើបានរាប់ម៉ោង យូរទៅត្រឹម ២ ៣ម៉ោងអស់! នេះជាដំណោះស្រាយ
- 2019-01-30 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទធ្លាប់តែសាកពេញប្រើបានរាប់ម៉ោង យូរទៅត្រឹម ២ ៣ម៉ោងអស់! នេះជាដំណោះស្រាយ
ចន្លោះមិនឃើញ
ពេលដែលទិញទូរសព្ទដំបូង ទាំងអ្នក ទាំងខ្ញុំ រាល់ពេលសាកពេញ ១០០% សុទ្ធតែអាចប្រើបានមួយថ្ងៃពេញ ឬរាប់ម៉ោងដោយមិនបាច់ខ្វាយខ្វល់ពីរឿងស្ពាយឆ្នាំងសាកតាមខ្លួន។ តែក្រោយប្រើបានមួយរយៈគុណភាពថ្មក៏ចាប់ផ្ដើមអន់ថយ ពីពេញមួយថ្ងៃមកត្រឹមកន្លះថ្ងៃជាដើម។
មួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យគុណភាពថ្មថមថយនេះ អាចមកពី Version ទូរសព្ទបន្តឡើងខ្ពស់ Feature ក៏មានច្រើន ដែលជាហេតុវាក៏ទាមទារថាមពលថ្មច្រើនដូចគ្នា។ តែវាជាអ្វីដែលយើងពិបាកនឹងគេចផុត ដូច្នេះយើងនឹងនិយាយពីវិធីដែលយើងអាចកាត់បន្ថយបានគឺ ទម្លាប់ ឬរបៀបប្រើប្រាស់។
១. យល់ពីជីវិតរបស់ថ្មសិន
ជាទូទៅថ្មដែលកំពុងប្រើប្រាស់ក្នុង Smartphone របស់អ្នក តែងមានវដ្ដជីវិត ដោយរាល់ការសាក ៤០០ដង នឹងថយគុណភាព ២០%។ មានន័យថា បើអ្នកសាកថ្មពី ០-១០០% ស្មើនឹង ១ ដង ហើយសាកពី ០-៥០% ស្មើនឹងកន្លះដងតែប៉ុណ្ណោះ។ បែបនេះ បើអ្នកសាករហូតដល់ ៤០០ ដង ថាមពលទូរសព្ទអ្នកនឹងថយចុះដល់ទៅ ២០%។ អ៊ីចឹង ទោះជាអ្នកឃើញទូរសព្ទមានថ្ម ១០០% មែន តែធាតុពិតគឺវាដំណើរការតែ ៨០% ប៉ុណ្ណោះ បើធៀបនឹងកាលគ្រាដំបូង។
២. កុំទុកបើមិនចាំបាច់
ដូចដែលបានរៀបរាប់ខាងលើ បើអ្នកកាន់តែសាក អាយុជីវិតថ្មទូរសព្ទអ្នកកាន់តែឆាប់ទៅ។ អ៊ីចឹងអ្វីដែលអាចធ្វើបានគឺពន្យារថ្ម តាមរយៈការបិតចោលនូវមុខងារដែលមិនចាំបាច់ជាច្រើនដូចជា Bluetooth GPS 4G WiFi ឬបន្ថយពន្លឺទូរសព្ទជាដើម ពិសេសគឺត្រូវប្រើមុខងារ Battery Saving។
៣. កុំសាកពេញពេក
អ្នកអាចនឹងឆ្ងល់ ព្រោះអ្វីដែលដឹង ហើយកំពុងតែធ្វើរាល់ថ្ងៃ គឺព្យាយាមធ្វើយ៉ាងណា សាកឲ្យពេញបឹប ទើបដោះចេញយកទៅក្រៅ។ ថ្វីត្បិតមិនទាន់មានហេតុផលណាមួយបញ្ជាក់ថាមកពីអ្វី តែអ្នកជំនាញបានបង្ហាញថា ចន្លោះដែលល្អសម្រាប់ថ្ម គឺត្រឹម ៤០-៦០%។ ដូច្នេះ បើអ្នកសាកពេញ ១០០% យូរខែខាងមុខ ថ្មនឹងចាប់ផ្ដើមថយគុណភាព។ គួររក្សាគម្លាតថ្ម កុំឲ្យអស់ពេក ហើយក៏កុំសាកពេញពេក៕