មេ Apple ថាមកពីតម្លៃថ្លៃទើបលក់ iPhone មិនបានច្រើន គ្រោងបញ្ចុះតម្លៃឆាប់ៗ
- 2019-01-30 03:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple ថាមកពីតម្លៃថ្លៃទើបលក់ iPhone មិនបានច្រើន គ្រោងបញ្ចុះតម្លៃឆាប់ៗ
ចន្លោះមិនឃើញ
ក្រោយពីបានប្រកាសថាចំណូលពីការលក់ iPhone ប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ មានការធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំមុន លោក Tim Cook ត្រូវបានគេចោទសួរក្នុងអំឡុងការប្រកាស ទាក់ទងនឹងតម្លៃ iPhone។
ជាដំបូង Tim Cook បានបកស្រាយអំពីយុទ្ធសាស្ត្រកំណត់របស់ Apple ជាមួយ iPhone XS, XS Max និង iPhone XR។ លោកបាននិយាយថា គោលបំណងគឺចង់កំណត់តម្លៃ iPhone XS ឲ្យដូចជា iPhone X និង XS Max ថ្លៃជាងបន្តិច ហើយ iPhone XR ស្ថិតនៅចន្លោះតម្លៃ iPhone 8 និង 8 Plus។ នាយកប្រតិបត្តិរូបនេះបន្ថែមថា ក្នុងសហរដ្ឋអាមេរិកតម្លៃប៉ុណ្ណេះគឺខុសគ្នាបន្តិចបន្តូចប៉ុណ្ណោះបើធៀបនឹងឆ្នាំ ២០១៧។
យ៉ាងណាក្ដីនៅលើទីផ្សារអន្តរជាតិអត្រាប្ដូររូបិយប័ណ្ណ ជាកត្តាមួយធ្វើឲ្យតម្លៃលើទីផ្សារនីមួយៗមានភាពខុសគ្នាខ្លាំង ដោយទីផ្សារខ្លះធ្វើឲ្យ iPhone មានតម្លៃថ្លៃកប់។ ជាចុងក្រោយលោក Tim Cook បានបញ្ជាក់ ដោយយល់ថាកត្តាតម្លៃ ជាហេតុបណ្ដាលឲ្យចំណូលបានពីការលក់ iPhone មានការថយចុះនៅត្រីមាសចុងក្រោយ។
ក្នុងអំឡុងការប្រកាសពីចំណូលប្រចាំត្រីមាសចុងក្រោយនេះ Apple ក៏បានសម្រេចថានឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រកំណត់តម្លៃ iPhone លើទីផ្សារអន្តរជាតិ ដោយអាចមានជាការទម្លាក់តម្លៃនៅលើទីផ្សារប្រទេសឥណ្ឌា ឬ ប្រេស៊ីលជាដើម។ គួរដឹងថាកន្លងមក Apple បានបញ្ចុះតម្លៃ iPhone លើទីផ្សារពីររួចមកហើយ រួមមានប្រទេសចិន និងប្រទេសជប៉ុន៕
ចុចអាន៖