កែវ​ភ្នែក​មជ្ឈដ្ឋាន​ផ្សេង​ៗ​លើ​គេហទំព័រ Sabay

  • 2014-09-14 19:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ មាន​ផ្នែក​សិល្បៈ​កម្សាន្ត សង្គម កីឡា និង​ផ្នែក​បច្ចេកវិទ្យា ដែល​តាមដាន និង​​ដាក់​កែវ​ភ្នែក​ជាប់​ជាមួយ​គេហទំព័រ​ Sabay តាំង​ពី​គេហទំព័រ​មួយ​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ និងទើប​​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​​ (Interface) ថ្មី​ៗ​​នេះ បាន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា។

 

រូបភាព​ទំព័រ​ដើម​ Sabay.com

Interface ​​ថ្មី​របស់​​គេហទំព័រ news.sabay.com.kh

 

លោក ជិន ច័ន្ទរតនា បណ្ឌិតបុរាណវិទូ និងជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ​ UC និង Zaman ​មាន​ទស្សនៈ​​ថា ជាង​២​ឆ្នាំ​ហើយ​ដែល​លោក​បាន​តាម​ដាន​គេហទំព័រ Sabay ដោយ​ហេតុផល​​ថា គេហទំព័រ​ក្នុង​ស្រុក​មួយ​នេះ​មាន​ព័ត៌មាន​ល្អ​ៗ​ច្រើន។ "ព័ត៌មាន​ដែល​ខ្ញុំ​មើល ភាគ​ច្រើន​ជា ព័ត៌មាន​សង្គម ពិសេស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សិក្សា ហើយ​ម្យ៉ាង​ដោយ​សារ Sabay ឧស្សាហ៍​សម្ភាសន៍​ខ្ញុំផង"។

 

 

លោក បណ្ឌិត បញ្ជាក់​បន្ថែម​ថា តាម​ទម្លាប់ គឺ​លោក​ចូល​មើល​ព័ត៌មាន​​ក្នុង​គេហទំព័រ Sabay ១​សប្ដាហ៍ ហោច​ណាស់ ៣-៤ ថ្ងៃ។ លោក មិន​មាន​យោបល់​​អ្វី​ចំពោះ​ការ​ផ្លាស់​ប្តូរ​រូប​រាង​ថ្មី​របស់​ Sabay ដោយ​សា​ប៉ុន្មាន​ថ្ងៃ​នេះ លោករវល់​ខ្លាំង អត់​ទាន់​បាន​ចូល​មើល។

 

"៧​ថ្ងៃ​ក្នុង១​សប្ដាហ៍​...ហើយ​ហោច​ណាស់​២​ដង​ក្នុង​១​ថ្ងៃ ព្រឹក​ម៉ោង ៩ ខ្ញុំ​ដឹង​តែ​ចូល​មើល​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា Sabay update ព័ត៌មាន​ម៉ោង ៩ព្រឹក...ហើយ​ខ្ញុំ​​ចាប់​ផ្ដើម​​មើល Sabay ញឹក​ញាប់ប្រមាណ​ជា ២​ឆ្នាំ​ចុង​ក្រោយ​នេះ"។ លោក លី ហៀង អគ្គលេខាធិការ​ក្លឹប​បាល់​ទាត់​ភ្នំ​ពេញ​ក្រោន ​លើក​ឡើង​ដូច្នេះ។ លោក បញ្ចេញ​មតិ​យោបល់​ បន្ថែមពាក់​ព័ន្ធ​ការ​ផ្លាស់​ប្តូរ​រូបរាង​នៃ​គេហទំព័រ Sabay ថា​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន។  "Font រាង​តូច​ជាង​មុន និង​មើល​ទៅ​ដូច​ញឹក​ជាប់​គ្នា​ពេក​ពិបាក​មើល ប៉ុន្តែ​បើ​មើល​រូប​រាង​ គេ​រៀប​តាម​ Catagory អីចឹង​មើល​ទៅ​ដូច​ស្អាត​ម្យ៉ាង​ដែរ!"។

 

លោក លី ហៀង និង​កញ្ញា មាស សុខ​សោភា

កញ្ញា ឌុច លីដា ដែល​កំពុង​ស្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ភាពយន្ត ប្រាប់​ដូច​គ្នា​ថា កញ្ញា ក៏​ជា​អ្នក​តាម​ដាន Sabay មួយ​រូប​ដែរ។ "តាមគិត​ ខ្ញុំ​មើល Sabay ប្រហែល​ជា​កន្លះ​ឆ្នាំ​នេះ​ទេ។ ដំបូង​ខ្ញុំ​ចុច Like Facebook Page របស់​ Sabay ​ អីចឹង​ពេល​ណា Sabay មាន​ព័ត៌មាន​ខ្ញុំ​បាន​ទទួល​ដែរ ហើយ​ក៏​ចុច​មើល​តាម​ហ្នឹង​ទៅ!”។ ចំពោះ​ការ​ផ្លាស់​ប្តូរ​រូប​រាង​ថ្មី កញ្ញា បាន​ឃើញ​ហើយ តែ​កញ្ញា​មិន​មាន​យោបល់​អី្វ​ទេ។

 

លោក អ៊ី សុគន្ធ ប្រធាន​ទំនាក់ទំនង​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាម​ដាន Sabay ជា​ប្រចាំ​ដែរ​នោះ​ប្រាប់​ថា លោក​បាន​ឃើញ​រូបរាង​ថ្មី​របស់ Sabay ហើយ​ដែរ លោក​ចាប់​អារម្មណ៍​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។

 

រូបថត Facebook លោក អ៊ី សុគន្ធ

 

"ការ​ឌីហ្សាញ​ថ្មី​ឃើញ​ល្អ​ម្យ៉ាង​ហើយ​ដូចជា​មាន​ការ​បែង​ចែក​ព័ត៌មាន​ស្មើៗ​គ្នា​គ្រប់ Category មិន​មាន​លើ​មិន​មាន​ក្រោម។ តែ​ក៏​​មាន​ភាព​សាំញ៉ាំ​ច្រើន អក្សរ​​ជាប់ៗ​គ្នា​​រដិត​មិន​សូវ​ស្រឡះ​អាន​ដូច​មុន"។ លោក ​បន្ត​ថា ការ​ផ្លាស់ប្តូរ​តែង​តែ​មាន​ចំណុច​ល្អ​ចំណុច​អាក្រក់។ តែ​ការ​គិត​ទៅ​លើ​ផលប្រយោជន៍​អ្នក​អាន​ជា​ចម្បង ជា​រឿង​សំខាន់​ដែល​ត្រូវ​​ពិចារណា​។

 

គេហទំព័រ Sabay.com បាន​ផ្លាស់​ប្តូរ​មុខ​មាត់ (Interface) នៅ​ថ្ងៃ​ទី​១២ ថ្មី​ៗ​នេះ។ ការ​ផ្លាស់​ប្តូរ​នេះ ប្រិយមិត្ត​នឹង​ឃើញ​ដូច​រូប​ខាង​លើ ក្នុង​ករណី​ប្រិយមិត្ត​វាយ sabay.com ឬ sabay.com.kh។ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ Sabay តែ​ម្ដង សូម​ចុច​លើ Logo Sabay នៅ​ផ្នែក​ខាង​ក្រោម​ជ្រុង​ខាង​ស្ដាំ ជា​ការ​ស្រេច៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី