ពិសេសបំផុត! ក្រសួងចេញគំរូថ្មី ពលរដ្ឋខ្មែរ អាចដាក់ឈ្មោះខ្លួនឯង លើស្លាកលេខយានយន្ត
- 2019-01-30 04:52:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសបំផុត! ក្រសួងចេញគំរូថ្មី ពលរដ្ឋខ្មែរ អាចដាក់ឈ្មោះខ្លួនឯង លើស្លាកលេខយានយន្ត
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតប្រព័ន្ធថ្មី ដែលប្រជាពលរដ្ឋអាចចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន (អាចជាលេខឬអក្សរមិនលើសពី៨ខ្ទង់) ដែលបច្ចុប្បន្ន ប្រព័ន្ធនេះកំពុងត្រូវបានអភិវឌ្ឍ។ ចំណែកឯអនុក្រឹត្យ ស្ដីពីការចេញស្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលជាតិ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គំរូស្លាកលេខយានយន្តថ្មីនេះ ប្រជាពលរដ្ឋអាចបញ្ជាទិញតាមការស្រលាញ់របស់របស់ខ្លួន ដែលមាន២ជម្រើស ដូចបានបង្ហាញក្នុងរូបភាពខាងក្រោមនេះ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩នេះទៅ នៅពេលលក់រថយន្ត បងប្អូនប្រជាពលរដ្ឋ អាចដោះស្លាកលេខរថយន្តចាស់ ដែលជាលេខពិសេសផ្ទាល់ខ្លួន ទុកបាន ដើម្បីយកទៅបំពាក់រថយន្តថ្មីដែលបានទិញ។
រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងថា ការធ្វើបែបនេះគឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលលក់រថយន្តចាស់ ទិញរថយន្តថ្មី មិនពិបាកក្នុងការធ្វើស្លាកលេខថ្មី។ មានន័យថាយកស្លាកលេខចាស់របស់ខ្លួនទៅបំពាក់តែម្ដង។ ពិសេសនោះ ប្រជាពលរដ្ឋអាចធ្វើការបញ្ជាទិញស្លាកលេខយានយន្តផ្ទាល់ខ្លួន តាមលេខដែលខ្លួនស្រលាញ់ នៅលើប្រព័ន្ធអនឡាញរបស់ក្រសួង និងអាចបង់លុយតាមប្រព័ន្ធអនឡាញនោះបានទៀតផង៕