កាន់​តែ​ជិត​ដល់​ថ្ងៃ Galaxy S10+ ស្ញេញ​ដាក់​កាមេរ៉ា​​ម្ដង​ទៀត

  • 2019-01-30 06:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​​ផ្នែក​ខាង​មុខ​របស់​ Galaxy S10+ មួយ​សន្លឹក​ចុង​ក្រោយ​បាន​លេច​ចេញ​លើ​បណ្ដាញ​ Weibo ​របស់​ចិន បន្ត​បញ្ជាក់​បន្ថែម​ពី​វត្តមាន​កាមេរ៉ា​ Selfie ភ្លោះ​ដែល​បង្កប់​លើ​ផ្ទៃ​អេក្រង់។

ស៊ុម​ខាង​លើ​ដែល​មាន​កម្រាស់​កាន់​តែ​​ស្ដើង​ជាង​មុន ក៏​​ត្រូវ​បាន​បង្ហាញ​ជា​មួយ​គ្នា​នេះ​ដែរ។ បន្ថែម​ពី​នេះ​គេ​អាច​ឃើញ​ថា​ Icon នៅ​ខាង​លើ​គឺ​ស្ថិត​នៅ​ជួរ​ជា​មួយ​គ្នា​នៃ​កាមេរ៉ា​ Selfie ដែល​មើល​ទៅ​ប្លែក​ភ្នែក​ខុស​ពី​មុន។

គួរ​ដឹង​ថា​ Galaxy S10 ជំនាន់​ថ្មី​នឹង​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ខាង​មុខ​នេះ ពោល​សល់​ពេល​ប្រមាណ​ ២០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី