៤ យ៉ាងត្រូវបញ្ឈប់ភ្លាមៗ បើមិនចង់ឲ្យខួរក្បាលទ្រុឌទ្រោមទាន់
- 2019-01-31 07:17:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាងត្រូវបញ្ឈប់ភ្លាមៗ បើមិនចង់ឲ្យខួរក្បាលទ្រុឌទ្រោមទាន់
ចន្លោះមិនឃើញ
ខួរក្បាល គឺជាផ្នែកសំខាន់ជាងគេក្នុងរាងកាយមនុស្ស ដូច្នេះត្រូវប្រាកដថា អ្នកបានយកចិត្តទុកដាក់ និងថែទាំវាឲ្យបានល្អ បើមិនចង់បានបញ្ហានានា នៅពេលអនាគត។ ការថែទាំ ដោយញ៉ាំវីតាមីន និងចំណីអាហារផ្សេងៗ គឺជារឿងមួយឡែក តែទម្លាប់ខ្លះក៏អាចនាំឲ្យខួរក្បាលធ្លាក់ទៅរកសភាពដុនដាបដែរ។ ដូច្នេះ ដើម្បីឲ្យមានខួរក្បាលមានសុខភាពល្អ អ្នកត្រូវទាត់ចោលទម្លាប់អាក្រក់ទាំងដូចជា៖
១. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យខួរក្បាលចុះខ្សោយយ៉ាងខ្លាំង។ នៅពេលដែល គេងបានស្កប់ស្កល់ខួរក្បាលនឹងសម្អាតកាកសំណល់ដែលអាក្រក់ចេញពីក្នុងខួរក្បាលដែលផ្ដល់ឲ្យយើងមានអារម្មណ៍ស្រស់ថ្លា គិតបានលឿនជាដើម។ ដោយឡែក បើគេងមិនបានត្រឹមត្រូវវិញ ខួរក្បាលមិនអាចធ្វើការបានល្អនោះទេដែលជាហេតុធ្វើឲ្យខួរក្បាលអ្នកកាន់តែទ្រុឌទ្រោមទៅៗ។
២. ស្ត្រេស
ជឿថាបើជៀសបាន គ្មានអ្នកណាចង់ឲ្យខ្លួនឯងមានបញ្ហាតានតឹងអារម្មណ៍ ឬស្រ្តេសនោះទេ ព្រោះស្រ្តេសអាចធ្វើឲ្យការចងចាំចុះខ្សោយ ឬសមត្ថភាពការគ្រប់គ្រងខ្លួនឯងធ្លាក់ចុះជាដើម។ លើសពីនេះទៅទៀតវារួមចំណែកធ្វើឲ្យមានអារម្មណ៍ឆាប់ខឹង ថប់បារម្ភ និងពិបាកដកដង្ហើមទៀតផង។ ដូច្នេះ អ្នកត្រូវម្ចាស់ការ ចេះដៅស្រាយ និងគ្រប់គ្រងលើបញ្ហាប្រចាំថ្ងៃ ដើម្បីកុំឲ្យរុករានផ្លូវចិត្តអ្នក។
៣. មិនសូវផឹកទឹក
ស្ទើរ ៨០% នៃខួរក្បាលមនុស្សគឺជាទឹកទៅហើយ ដូច្នេះការបាត់បង់ជាតិទឹកអាចឲ្យខួរក្បាលបាត់បង់សមត្ថភាពចងចាំ ហើយឆាប់ហត់មិនអាចធ្វើការងារបានយូរនោះទេ។ ដូច្នេះត្រូវប្រាកដអ្នកត្រូវញ៉ាំទឹកឲ្យបានច្រើន ដើម្បីបំពេញសរីរាង្គទាំងនោះ។
៤. របបអាហារមិនល្អ
អ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថាអាហារដែលមានជាតិផ្អែមក្រោមការកែច្នៃនោះគឺប៉ះពាល់ដល់ខួរក្បាលខ្លាំងណាស់ ដូចជា Cake ជាដើម ដូច្នេះគួរតែកាត់បន្ថយវាឲ្យបាន។ ត្រូវញ៉ាំបន្លែ ត្រី សាច់ និងគ្រាប់ធញ្ញជាតិវិញទើបអាចផ្ដល់នូវជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខួរក្បាល៕