វិល​ចូល​ឆ្នាំ ២០១៩ ​ត្រកូល Sony XZ4 ​នឹង​ឡើង​កាមេរ៉ា​ ៣ គ្រាប់​មាន​មួយ​គ្រាប់​ទំហំ 52MP

  • 2019-02-01 02:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​បង្អស់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន Sony មាន​គម្រោង​នឹង​បំពាក់​កាមេរ៉ា​ទំហំ 52MP ​ធំ​ជាង​បណ្តា​ស្មាតហ្វូន​ណា​ទាំង​អស់ ​និង​យក​ឈ្នះ​កំណត់ត្រា​បច្ចុប្បន្ន​នៃ​ Honor View 20 ​មាន​ត្រឹម 48MP។

ប្រព័ន្ធ​បច្ចេកវិទ្យា​កាមេរ៉ា​ជំនាន់​ក្រោយ​របស់ XZ4 ​នឹង​មាន ៣ គ្រាប់​ដោយ​គ្រាប់​ទី​មួយ​ទំហំ 16MP មាន Aperture f/2.6 ខណៈ​គ្រាប់​ទី​ពីរ​ទំហំ 52MP ជាមួយ Aperture f/1.6 ​និង​គ្រាប់​ចុង​ក្រោយ 0.3MP ToF ជាមួយ Aperture f/1.4។

Sensor ផ្នែក​កណ្តាល​ទំហំ 52MP ​នឹង​ប្រើ​ទ្រឹស្ដី​បម្លែង pixel binning 4 to-1 ដើម្បី​បង្កើត​រូបភាព​នូវ​កម្រិត 13MP ដូច​ទៅ​នឹង​គោលដៅ​ដែល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន​កំពុង​តែ​ខិតខំ​អភិវឌ្ឍ។

រំឭក​ថា​កន្លង​ទៅ​តាម​ការ​បែកធ្លាយ Xperia XZ4 ​ត្រៀម​នឹង​ប្រកាស​ក្នុង​ពិព័រណ៍ MWC ​រំពឹង​ប្រើ​អេក្រង់ ៦,៥ អ៊ីញ កម្រិត QHD+ មាត្រដ្ឋាន ២១:៩ ដោយ​មាន RAM 6GB និង​អង្គ​ផ្ទុក 128GB ជាមួយ​ថាមពល​ថ្ម​ធំ ៤ ៤០០mAh លាយ​ឡំ​បន្ទះ​ឈីប​ធុន​ធ្ងន់ Snapdragon 855។ គ្រប់​គ្នា​ក៏​រង់ចាំ​អុត​មើល តើ Sony, LG ឬ Samsung ដែល​នឹង​ចេញ​ផ្សាយ​ស្មាតហ្វូន​បំពាក់​ឈីប Qualcomm ជំនាន់​ក្រោយ​មុន​គេ​បង្អស់?

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា