ប៉ុន្មាន​សន្លឹក​ស្អាតៗ​​ពី​តំណាង​បវរកញ្ញា​កម្ពុជា​​នា​ពេល​កន្លង​មក

  • 2019-02-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់លំដាប់​ថ្នាក់​ពិភពលោក ជា​ច្រើន​ដង​ហូរហែរ​ដោយ​សម្រង់​សុទ្ធ​តែ​បវរកញ្ញា​មាន​សម្រស់​ស្រស់​ស្អាត​ទៅ​ចូលរួម។

កញ្ញា ហង្ស សូរិយ៉ាន់ ត្រៀម​ចូលរួម​កម្មវិធី Miss Global International ឆ្នាំ ២០១៩

ជាក់​ស្ដែង​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ជាង​គេ​បំផុត​បវរ​កញ្ញា​ចក្រវាល​ Miss Universe ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​មាន​វត្តមាន​បេក្ខភាព​ពី​ប្រទេស​កម្ពុជា​ផង​ដែរ គឺ​កញ្ញា ប៊ី សុធារី និង​ រឿន ណាត។ ក្រៅ​ពី​នេះ​កម្មវិធី​ផ្សេងៗ​ដូច​ជា​បវរកញ្ញា​ភព​ផែន​ដី Miss Earth និង Miss Grand ជា​ដើម​សុទ្ធ​តែ​មាន​តំណាង​ពី​កម្ពុជា​ទៅ​ចូលរួម​។

នេះ​ជា​បណ្ដា​រូប​ថត​ខ្លះៗ​ពី​បេក្ខភាព​តំណាង​កម្ពុជា​ទៅ​ចូល​រួម​កម្មវិធី​ប្រកួត​សម្រស់​ផ្សេងៗ៖

១. យស ប៉ូលីណា បវរកញ្ញា Miss Global Cambodia ឆ្នាំ ២០១៨

២. ប៊ី សុធារី បវរកញ្ញា Miss Universe Cambodia ឆ្នាំ ២០១៧

៣. រឿន ណាត បវរកញ្ញា Miss Universe Cambodia ឆ្នាំ ២០១៨

៤. ឌី លីកា បវរកញ្ញា Miss Grand Cambodia ឆ្នាំ ២០១៨

៥. ហង្ស សូរិយ៉ាន់ បវរកញ្ញា Miss Global Cambodia ឆ្នាំ ២០១៩

អត្ថបទ៖ ធារ៉ូ