រក​ឯណា​បាន! ទិញ Huawei អេ 7 មិនដល់ ២០០ ដុល្លារផង តែ​ឈ្នះ​ឡាន Mazda 2

  • 2019-02-01 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei អេ 7 ជា​ស្មាតហ្វូន​ថ្នាក់​កណ្ដាល ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន ដោយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ និង​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​អតិថិជន​ដ៏​ច្រើន​លើស​លុប រហូត​ដល់​បំបែក​កំណត់ត្រា​លក់​បាន​រហូត​ដល់ ៣០០០ គ្រឿង​ត្រឹម​ថ្ងៃ​ដំបូង។

Huawei អេ 7 ជា​ជម្រើស​ដ៏​ល្អ មាន​រូបរាង​ទាក់ទាញ​ភ្លឺ​រលោង​ចែង​ចាំង ទាន់​សម័យ​ អេក្រង់​ឥតខ្ចោះ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ទាំង​គុណភាព​និង​តម្លៃ​ជាមួយ​ភាព​លេចធ្លោ​ជាច្រើន​។

ស្មាតហ្វូន​នេះ​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​មាន​ទំហំ ៦,២៦ អ៊ីញ HD+ អេក្រង់​ធំ​ផ្ទៃ​លាត​រហូត​ដល់ ៨៦,៧% និង​ជា​អេក្រង់​ប្រភេទ​ដំណក់​ទឹក។ វា​បំពាក់​ដោយ​កាមេរ៉ា​មុខ​សែលហ្វី​ធំ​ជាង​គេ​ទំហំ ១៦MP ជាមួយ​បច្ចេកវិទ្យា AI គាប់ចិត្ត​សម្រាប់​អ្នក​ចូលចិត្ត​សែលហ្វី និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ ១៣MP+ ២MP ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា AI Photography ដែល​ការ​ថតរូប​របស់​អ្នក​កាន់​តែ​មាន​ភាព​ទាក់ទាញ​ ដោយសារ​មាន​សមត្ថភាព​ស្គាល់ ២២ ប្លង់​ខុសៗ​គ្នា រួម​និង​បច្ចេកវិទ្យា AI Beauty កែ​ទម្រង់​ស្បែក​តាម​ការ​ចូលចិត្ត​។

​មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​មាន​ថាមពល​ថ្ម​ទំហំ ៤០០០មីល្លី​អំពែម៉ោង ដំណើរ​ការ Android 8.1 មាន​ RAM 3 GB មេម៉ូរី 32GB អាច​បន្ថែម​មេម៉ូរី​ក្រៅ​បាន​ដល់ 512GB មាន​​មុខងារ​បន្ទន់​ពន្លឺ​ការពារ​ភ្នែក (Eye Comfort) និង​ស្គេនមុខ​ដោះសោរ​បាន​លឿន​ទាន់​ចិត្ត (Fast Face Unlock)។

Huawei អេ 7 មាន​តម្លៃ​ត្រឹម​តែ ១៨៩ ដុល្លារ។

ក្រៅពីនោះ អ្នកគ្រាន់តែ​ទិញ​ស្មាត​ហ្វូ​នផ្សេងដូចជា nova 3 Lite ២៥៩ដុល្លារ nova 3i ២៩៩ដុល្លារ និង nova3 ៤៦៩ដុល្លារ ​ចាប់​ពីថ្ងៃ ២៦មករា ដល់ ថ្ងៃ ២៧មេសា ហើយ​គ្រាន់តែ​បំពេញ​ឈ្មោះ ម៉ូ​ដែល​ទូរ​សព្ទ និង​លេខ IMEI យកទៅដាក់​នៅតាម​បណ្តា​ហាង​ទូរ​សព្ទ​ដៃគូ​របស់ Huawei ដើម្បី​មាន​ឱកាស​ចូល​រួមការ​ចាប់រ​ង្វាន់​។

ការ​ចាប់​រង្វាន់​នឹង​ធ្វើឡើង​រៀងរាល់​ពីរ​សប្តាហ៏​ម្ដង ដែល​ការ​ចាប់​រង្វាន់​លើក​ទី​មួយ នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​លើ Facebook Page របស់​ Huawei ដែល​នឹង​ប្រព្រឹត្ត​ទៅ​រៀងរាល់​ពីរ​សប្តាហ៌​ម្តង​៖

  • លើក​ទី ១ (ថ្ងៃទី១៥ ខែកុម្ភះ)
  • លើក​ទី ២ (ថ្ងៃទី ១ ខែមីនា)
  • លើក​ទី ៣ (ថ្ងៃទី ១៥ ខែមីនា)
  • លើកទី ៤ (ថ្ងៃទី ២៩ ខែមីនា) ផ្សាយ​ផ្ទាល់​តាម​ផេក​ផ្លូវការ Huawei Mobile ដែល​រួម​មាន​ម៉ូតូ Zoomer X 1 រង្វាន់​និង​ទូរទស្សន៌ Smart TV 2 រង្វាន់​ក្នុង 1 លើកៗ ។

​ការ​ចាប់​រង្វាន់​ធំ​លើក​ចុងក្រោយ​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ ដោយ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៌​និង​ផេក​ផ្លូវការ Huawei Mobile ដែល​រង្វាន់​រួម​មាន​រថយន្ត Mazda 2 មួយ​រង្វាន់​និង​ទូរទស្សន៌ Smart TV 4 រង្វាន់។

ស្មាតហ្វូន​ដ៏​ពេញ​និយម​ទាំង​បួន​ម៉ូដែល​នេះ ក៏​ជា​កាដូ​ឆ្នាំថ្មី​​ដ៏​សាកសម​បំផុត​សម្រាប់​អ្នក ​ទិញ​ជា​កាដូ​ជូន​ក្រុម​គ្រួសារ ញាតិ​មិត្ត​បងប្អូន​ ជាពិសេស​ជា​អាំងប៉ាវ​ហេងៗ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ។

ថា​មិន​ត្រូវ ពួកគេ​អាច​ឈ្នះ​រង្វាន់​ពី Huawei ក្នុង​ការ​ចាប់​រង្វាន់​ទៀត​ផង។

អត្ថបទ៖ រក្សា