ឡើង​កូដ​គ្រប់​ផ្នែក ​ខុស​អ្វី​តែ​ទីផ្សារទូរសព្ទ​ចល័ត LG បាត់ចំណូលរាប់រយលាន​ឆ្នាំ ២០១៨

  • 2019-02-03 02:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG នៅ​តែ​បន្ត​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដោយ​របាយការណ៍​ចំណូល​ឆ្នាំ​ចាស់​ខ្លួន​ទទួល​បាន ៥៤,៤ ពាន់​លាន​ដុល្លារ ​ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​មាន ២,៤ ពាន់​លាន​ដុល្លារ​ កើន​ឡើង ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​វិស័យ​ឧស្សាហកម្ម​ទូរសព្ទ​ចល័ត​ហាក់​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។

ផ្នែក​ទូរសព្ទ​ចល័ត​របស់ LG ​ទទួល​បាន​ចំណូល​ប្រមាណ ៧,០៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ប្រតិបត្តិការ​ចំណូល​មាន​ការ​ខាតបង់​ប្រមាណ ៧០០ លាន​ដុល្លារ ។ ក្នុង​ឆ្នាំ​ ២០១៩នេះ​នឹង​ទំនង​ជា​មាន​ការ​ផ្លាស់ប្តូរ ដោយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​នឹង​ពង្រឹង​លើ​ទីផ្សារ​ស្មាតហ្វូន​អាមេរិក​ខាង​ជើង​និង​កូរ៉េ​ដើម្បី​រក្សា​លំនឹង​ការ​លក់ ជាមួយ​ការ​ជំរុញ​ពី​ប្រព័ន្ធ 5G នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

សម្រាប់​ឧស្សាហកម្ម​របស់ LG Home Entertainment ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាមួយ​ទូរទស្សន៍ OLED TV និង​ប្រភេទ​អេក្រង់​កម្រិត 4K ជួយ​ឲ្យ​ប្រាក់​ចំណេញ​កើន​ដល់ ១,៣៥ ពាន់​លាន​ដុល្លារ ដូច​ទៅ​នឹង​ LG Home Appliance មាន​ដូច​ជា​ទូ​ទឹកកក និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ជា​ដើម​ក៏​កើន​ប្រាក់​ចំណេញ​ក្នុង​តួ​លេខ​ដូច​គ្នា។

ជាមួយ​គ្នា​នេះ​សម្រាប់​ឧស្សាហកម្ម​ផ្នែក​គ្រឿង​ម៉ាស៊ីន​រថយន្ត LG Vehicle Components ក៏​ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ ១,២៤ ពាន់​លាន​ដុល្លារ ​ក្រោយ​ចំណាយ ១,១ ពាន់​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​ការ​ទិញ​ភាគហ៊ុន ៧០ ភាគរយ​ពី​ក្រុមហ៊ុន ZKW ដែល​ជា​ចំណាយ​ធំ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា