មកមើល លំនៅឋានកប់ពពកក្នុងទីក្រុងហុងកុង ប្រៀបបានឋានសួគ៌លើលោក (មានវីដេអូ)

  • 2019-02-03 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ពី​លើ​លំហ​ដ៏​ស្រស់​ស្អាត​នៃ​លំនៅឋាន​កប់​ពពក នៃ​ទីក្រុង​ហុងកុង ផលិត​ដោយ Toby Harriman ត្រូវ​បាន​បង្ហាញ​ដូច​សិល្បៈ​នៃ​ផ្ទះ​សម័យ​ទំនើប រាប់​តាំង​ពី​ប្លង់​ជិត​នៃ​អាគារ​ពណ៌​លឿង រហូត​ដល់​អាគារ​ពណ៌​ដូច​ឥន្ទធនូ នៅ​កៀកៗ​គ្នា​ក្រាស់​ឃ្មឹក ប្រៀប​បាន​នឹង​ព្រៃ​បេតុង។

៦ ៣០០ នាក់​ក្នុង​១​គីឡូម៉ែត្រ​ការ៉េ ហុងកុង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ដែល​មាន​ដង់ស៊ីតេ​ប្រជាជន​​ច្រើន​បំផុត​ក្នុង​លោក។

ប្រជាជន​ជាង​៧​លាន​នាក់​រស់​នៅ​ប្រជ្រៀត​គ្នា​លើ​ដី​កោះ​ប្រមាណ​ជាង ១ ១០៦ គីឡូម៉ែត្រ​ការ៉េ​ ជា​ហេតុ​ប្រជាជន​ហុងកុង​ជាង ២៩% អចលនទ្រព្យ​ជួល​សាធារណៈ​របស់​រដ្ឋាភិបាល ដូច​ដែល​ឃើញ​នៅ​ក្នុង​វីដេអូ និង រូបភាព​។

សូម​ទស្សនា​​វីដេអូ​ និង ទិដ្ឋភាពដ៏​ស្រស់​ស្អាត​នៃ​លំនៅឋាន​កប់​ពពក ដូច​ព្រៃ​បេតុង​ដៃ​នៃ​ទីក្រុង​ហុងកុង៖

ប្រភព៖ Caters News Agency   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី