ចង់​ដឹង​កម្រិត​ពុល​នៃ​ខ្យល់ មក​រៀន​ប្រើ​កម្មវិធី​នេះ

  • 2019-02-04 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្រិត​ពុល​នៃ​ខ្យល់​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​មួយ ដោយ​សារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង រហូត​នាំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀន និង​ការិយាល័យ​​​មួយ​ចំនួន​ទៀត​ផង។ មាន​កម្មវិធី​មួយ អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​កម្រិត​ពុល​ក្នុង​បរិយាកាស​ ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​បំផុត។

Air Visual ជា​កម្មវិធី​សម្រាប់​ដំឡើង​លើ​ស្មាតហ្វូន​ដែល​មាន​ការ​ទាញ​យក​ច្រើន​បំផុត និង​ផ្ដល់​ទិន្នន័យ​ជាក់​លាក់​គួរ​ជា​ទី​ទុក​ចិត្ត។ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ៖

  • ​ដំបូង​ធ្វើ​ការ​ទាញ​យក​ពី Play Store សម្រាប់​ Android និង App Store សម្រាប់​ iOS

  • បន្ទាប់​មក​បើក​កម្មវិធី​ឡើង រួច​ចុច​លើ​ពាក្យ​ "Get Started"

  • ជំហាន​បន្ទាប់​ចុច​លើ​ពាក្យ​ "Skip”

  • បន្ទាប់​មក​ចុច​លើ​ពាក្យ​ "Locate My City" ដើម្បី​​ឲ្យ​កម្មវិធី​ចាប់​ទីតាំង​របស់​អ្នក

  • ត្រូវ​ចុច​លើ​ពាក្យ Allow ដើម្បី​អនុញ្ញាត​ឲ្យ​កម្មវិធី​ចាប់​ទីតាំង
  • ពេល​ចាប់​ទីតាំង​រួច នឹង​ឃើញ​ផ្ទាំង​បង្ហាញ​ពី​ទីតាំង និង​ស្ថានភាព​នៃ​ខ្យល់​ក្នុង​បរិយាកាស​
  • អ្នក​អាច​បន្ថែម​ទីតាំង​ថ្មីៗ​បាន​​ដោយ​ចុច​លើ​ “Add A New Place”

គួរ​ដឹង​ថា​កម្រិត​នៃ​ខ្យល់​ក្នុង​​ដែល​មាន​ក្នុង​កម្មវិធី​នេះ​មាន​ចែក​ចេញ​ជា​​ ៦ ប្រភេទ ៖

  • ​ពី ០-៥០ ជា​កម្រិត​ល្អ

  • ពី ៥១-១០០ ជា​កម្រិត​បង្គួរ

  • ពី ១០១-១៥០ ងាយ​​ប៉ះពាល់​ដល់​ក្រុម​​មនុស្ស​ងាយ​ប្រតិកម្ម

  • កម្រិត​ ១៥១-២០០ ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព

  • ពី ២០១-៣០០ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លាំង

  • ពី ៣០១-៥០០ ឈាន​ដល់​កម្រិត​ពុល​ខ្លាំង​បំផុត៕​​

ចុចអាន៖

អត្ថបទ៖ សុខហេង