ល្អមែនទែន! លុយរៀលរបស់កម្ពុជាអាចចាយនៅប្រទេសថៃ ដោយមិនបាច់ដូរលុយគេ

  • 2019-02-04 04:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារជាតិនៃកម្ពុជា និង​ធនាគារ​កណ្តាល​ថៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ​បាន​ព្រមព្រៀង​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង​គម្រោង​ប្រើ​ប្រាស់​រូបិយវត្ថុ​​ជាតិ​(លុយរៀល​ខ្មែរ​-លុយបាត​ថៃ​) រួម​គ្នា​ តាម​រយៈ​ប្រព័ន្ធ QR Code ដែល​វា​មាន​ភាព​ងាយស្រួល​បំផុត​សម្រាប់​ការ​ទូទាត់​​​​របស់​ភ្ញៀវ​ទេសចរ​​របស់​ប្រទេស​ទាំង​ពីរ​ និង​ការ​បង្កើន​វិសាលភាព​ដល់​ការ​ផ្ទេរ​ប្រាក់​របស់​កម្មករ​ និង​ការ​ទូទាត់​ក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ​​​

​​គម្រោង​ប្រើ​ប្រាស់​រូបិយ​វត្ថុ​​រួម​គ្នា​នេះ ​តម្រូវ​ឲ្យ​អ្នក​ប្រើ​(សម្រាប់ប្រជាជន​កម្ពុជា​) ត្រូវ​មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​ជា​ប្រាក់​រៀល​ និង​មានភ្ជាប់​ប្រព័ន្ធ QR Code​ ។

ខាង​ក្រោម​នេះ​ជា​​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ថ្មី​ ដែល​មាន​ដូចជា​៖​​​​​​​​​

  • មិន​បាច់​ខ្វល់ខ្វាយ​ការ​ប្ដូរ​សាច់​ប្រាក់​ ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​
  • ​អាច​​ទូទាត់​ថ្លៃ​ទំនិញ​ ដោយ​មិន​ចាំ​បាច់​ធ្វើការ​ប្តូរ​ប្រាក់​​​
  • មិន​បាច់​កាន់​សាច់​ប្រាក់​ក្នុង​ដៃ​ផ្ទាល់​​​
  • មិន​ខាត​ការ​អត្រា​ប្ដួរ​ប្រាក់​ពី​រៀល​ទៅ​បាត ឬ​ពី​ប្រាក់​បាត ទៅ​រៀល​
  • ​ចំណាយ​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​និង​ខ្វះខាត​ប្រាក់​បាត​ថៃ ​ពេល​ទិញ​ទំនិញ​​​
  • ទូទាត់សេវាព្យាបាល
  • ​អាច​ផ្ទេរ​ប្រាក់​ទៅ​គ្រួសារ​នៅ​កម្ពុជា​​ដោយ​ចំណាយ​ទាប និង​សុវត្ថិភាព​​​​​​ ។

គួរបន្ថែមថា គម្រោងនេះ​ ប្រជាជន ឬភ្ញៀវទេសចរជនជាតិថៃ ក៏អាចប្រើប្រាស់លុយរបស់គេ​នៅប្រទេសកម្ពុជាបានផងដែរ៕

ប្រភព៖ ហ្វេសបុកផេក ធនាគារជាតិនៃកម្ពុជា

អត្ថបទ៖ ស៊ិន សាវ៉េត