Samsung Galaxy S10 នឹងក្លាយជាទូរសព្ទដំបូង មានបច្ចេកវិទ្យាមួយផ្ដល់ល្បឿនអ៊ីនធឺណិតបានលឿនមិនធម្មតា

  • 2019-02-05 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy S10 ដែលនឹងប្រកាសចេញនាថ្ងៃទី ២០ ខែកុម្ភៈនេះ នឹងក្លាយជាថស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដំបូង ដែលនឹងបំពាក់ Model Wireless ដែលគាំទ្របច្ចេកវិទ្យា Wi-Fi 6 ដែលអាចគាំទ្រនូវល្បឿនអ៊ីនធឺណិត Wi-Fi បានលឿនបំផុតក្នុងពេលបច្ចុប្បន្ននេះ។ ខាងសារព័ត៌មាន DroidLife បានបង្ហើបឲ្យដឹងថា គេទទួលបានដំណឹងនេះ ដោយសារគេបានដឹងពីឯកសារដែល Samsung បានដាក់ចេញមក ថាមានទូរសព្ទចំនួន ៣ ម៉ូដែល នឹងបំពាក់បច្ចេកវិទ្យាគាំទ្រ Wi-Fi 6 នេះ។

យ៉ាងណាមិញ ការប្រើប្រាស់ Model ដែលគាំទ្រ Wi-Fi 6 នេះ មិនទាន់មានប្រយោជន៍ពេញលេញនៅឡើយទេ ព្រោះបើសិនជាអ្នកចង់បានល្បឿនដែលលឿនបំផុតរបស់ Wi-Fi 6 នោះ អ្នកត្រូវមានល្បឿនអ៊ីនធឺណិតខ្ពស់ ហើយ Router សម្រាប់ ដាក់ Wi-Fi នោះ ក៏ត្រូវមានបច្ចេកវិទ្យាគាំទ្រ Wi-Fi 6 នេះដូចគ្នា។ ម៉្យាងវិញទៀត បច្ចេកវិទ្យា Wi-Fi ជំនាន់ទី ៦ ដែលគេស្គាល់ថា ជា Wi-Fi 6 ឬ 802.11ax គឺមិនមែនសម្រាប់បង្កើនល្បឿនអ៊ីនធឺណិតលើឧបករណ៍ប្រើប្រាស់មួយៗឡើយ គឺវាសម្រាប់ជួយបង្កើនល្បឿនពេលប្រើឧបករណ៍ ច្រើនក្នុងពេលតែមួយទៅវិញទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យា Wi-Fi 6 នេះ នឹងមានប្រយោជន៍ច្រើនក្នុងពេលអនាគត នៅពេលដែលឧបការណ៍អេឡិចត្រូនិកដទៃទៀតចាប់ផ្ដើមគាំទ្របច្ចេកវិទ្យានេះ នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី