Human Ken Doll បង្ហាញខ្លួននៅប្រលានយន្តហោះ ក្រោយសង្ងំវះកាត់មុខជាថ្មី

  • 2019-02-06 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសញៀនកែសម្ផស្ស Human Ken Doll (ឈ្មោះពិត Rodrigo Alves) ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រលាន​យន្តហោះ Heathrow កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ជាមួយ​នឹង​​ផ្ទៃ​មុខ​ជាំ ហើម​ប៉ោង។

តារា​ទូរទស្សន៍​វ័យ ៣៥​ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ឃើញ​មាន​ពាក់​បង់​រុំ​ជុំវិញ​មុខ ក្រោយ​រូប​លោក​ទៅ​ធ្វើ​ការ​វះកាត់​លើក​ត្របកភ្នែក កែ​ច្រមុះ​ជា​លើក​ទី ១១ ចាក់​ចង្ការ រួម​នឹង​កែប្រែ​ទម្រង់​មុខ​រយៈពេល ៥ ម៉ោង​របស់​លោក​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ខែ​មុន។ តារា​ប្រុស​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ដល់​ចក្រភព​អង់គ្លេស​មុន​កាលវិភាគ​ដែល​លោក​ត្រូវ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី This Morning នៅ​ថ្ងៃ​ពុធ​នេះ។

ខណៈ​មក​ដល់​ប្រលាន​យន្តហោះ​ភ្លាម Human Ken Doll បង្ហាញ​ស្នាម​ញញឹម​ពព្រាយ ទោះ​បី​ជា​ផ្ទៃ​មុខ​ និង​ភ្នែក​មាន​សភាព​ហើម​លឹប​ក៏​ដោយ។ ចូល​ដល់​ក្នុង​ឡានភ្លាម បុរស​ញៀន​វះកាត់​រូប​នេះ បាន​ដោះ​បង់​រុំ​មុខ​ចេញ រួម​បង្ហាញ​ស្នាម​វះ​ត្របក​ភ្នែក ច្រមុះ និង​ចង្កា​របស់​លោក​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ពី​លទ្ធផល​នៃ​ដំណើរការ​វះកាត់ជាថ្មី​របស់​លោក​នេះ ដោយ​គ្មាន​ការ​ខ្លាច​ និង​ខ្វល់ខ្វាយ​ពី​ការ​ឈឺចាប់​អ្វី​ឡើយ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា