នេះ​ជា​មូលហេតុ U18 ​បាទី ​ត្រូវ​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​

  • 2019-02-07 04:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ​ដោយ​មាន​ក្រុម​១៤​នៅ​ឆ្នាំ​នេះ ​នឹង​ត្រូវ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ១៦​ខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ។

បើ​តាម CNCC ​បាន​បញ្ជាក់​ថា ១៤​ក្រុម​នេះ គឺ​មាន​ក្រុម​ចាស់​១១​ក្រុម ​និង​ក្រុម​បញ្ចូល​ថ្មី​៣​ក្រុម​ទៀត​រួម​មាន ​ខេត្ត​កំពង់​ចាម ​គីរីវង់​សុខសែន​ជ័យ ​និង​ក្រុម U18 ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី។ ការ​យក​៣​ក្រុម​នេះ​មក​លេង​នៅ​លីគ​កំពូល ត្រូវ​បាន​លោក​ កែវ សារ៉េត​ អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បញ្ជាក់​ថា​មក​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​មើល​ឃើញ​សមត្ថភាព​ក្រុម​ គីរីវង់សុខសែនជ័យ ​និង​ ខេត្តកំពង់ចាម ​អាច​លេង​លីគ​​កំពូល​បាន ស្រប​ពេល​លីគ​ទី​២ ​ឆ្នាំ​កន្លង​ទៅ​ក៏​មិន​មាន​ប្រកួត​ដែរ។

ចំណែក​ឯ​ខាង U18 ​របស់​បាទី​វិញ ​ពួកគេ​ត្រូវ​លេង​លីគ​កំពូល ​ដើម្បី​ឱ្យ​ពង្រឹង​សមត្ថភាព​ខ្ពស់​ព្រោះ​ពួកគេ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​លេង​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដូច្នេះ​សរុប​ជា​រួម​មក ​ក្រុម​ទាំង​១៤ ​មាន គីរីវង់សុខសែនជ័យ , ខេត្តកំពង់ចាម ​U18 ​បាទី ​បឹង​កេត ​ស្វាយ​រៀង ​វិសាខា ​ក្រសួង​ការពារ​ជាតិ ​ណាហ្គាវើល ​ភ្នំពេញ​ក្រោន ​សូលទីឡូ​អង្គរ ​អង្គរ​ថៃហ្គ័រ ​អគ្គិសនី​កម្ពុជា អាស៊ីអឺរ៉ុប ​និង​ប៉ូលិស៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី