Juventus និង​អតីត​ក្លឹប​២​ជូន​ពរ​ Ronaldo ថ្ងៃ​ខួប​កំណើត​លើកលែង​តែ​ Real Madrid

  • 2019-02-07 07:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ឈាន​ដល់​វ័យ​៣៤​ឆ្នាំ​ហើយ​ ក្រោយ​ប្រារព្ធ​ពិធី​ខួប​កំណើត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ កន្លង​ទៅ​។

ក្រៅ​ពី​សារ​ជូន​ពរ​ពី​មិត្ត​រួម​ក្រុម ជា​ពិសេស​ពី​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ពាក់​លេខ​៧​រូប​នេះ​ក៏​ទទួល​សារ​ជូន​ពរ​ផង​ដែរ​ពី​អតីត​ក្លឹប​ Sporting, Manchester United និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​។​ មិន​ខុស​ពី​នេះ​ Juventus ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​គេ​ក៏​បាន​បង្ហោះ​សារ​ជូនពរ​លើ​បណ្ដាញ​សង្គម​ដូចគ្នា។

ចម្លែក​អី​មាន​តែ​ Real Madrid មួយ​ប៉ុណ្ណោះ​ បើ​ទោះ​ជា​ Ronaldo បាន​ចំណាយ​ពេល​ជិត​១០​ឆ្នាំ​ ឈ្នះ​ពាន​គគោក​នៅ​ទីនោះ​ក៏​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មិន​បាន​បង្ហោះ​សារ​ជូនពរ​អតីត​កីឡាករ​របស់​ខ្លួន​ដែរ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ខ្លះ​បន្ទោស​ក្លឹប​នេះ​ថា​ខ្វះ​ការ​គោរព​ដល់​កីឡាករ​ម្នាក់​ដែល​គ្រប់គ្នា​ចាត់​ទុក​ជា​វីរបុរស​៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី