មឿងថង ​នាំ​យក​អ្នក​ចាំ​ទី​វៀតណាម​ទើប​ទិញ ​មក​ការពារ​សំណាញ់​ទី​ទល់​ក្រុម​កម្ពុជា​

  • 2019-02-08 03:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Muangthong United ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ ​នៅ​ព្រឹកមិញ​នេះ ​ដោយ​មាន​វត្តមាន​កីឡាករ​ល្បី​ឈ្មោះ​៣​នាក់ ​និង​យុវជន​ជា​ច្រើន​នាក់។

ការ​មក​ដល់​នេះ​ដែរ គឺ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ទល់​ក្រុម Cambodia All Stars ​នៅ​ថ្ងៃ​ទី​៩​ខាង​មុខ​នេះ។ គេ​សង្កេត​ឃើញ​ថា​ក្រុម​ Muangthong ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​ក៏​មាន​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ទើប​កុងត្រា​បាន​មក​ជាមួយ​ដែរ គឺ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាម Van Lam ​។ ប៉ុន្តែ​មិន​ឃើញ​មាន​វត្តមាន​របស់​កីឡាករ​ចំណូល​ថ្មី​ដទៃ​ទៀត​នោះ​ទេ។

​នេះ​ជា​ការ​ប្រកួត​លើក​ទី ៣​ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ។ ដោយ​២​ប្រកួត​កន្លង​មក គឺ​កម្ពុជា​ឈ្នះ​ម្ដង ​និង​ខាង​ក្រុម​មក​ពី​ថៃ​ឈ្នះ​ម្ដង។ ដូច្នេះ​ប្រកួត​ទី​៣​នេះ ​ចាំ​មើល​ក្រុម​ណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី