តន្ត្រី​បេសកកម្ម​ស្នាម​ញញឹម​នៃ​ក្តី​ស្រឡាញ់ នឹង​មក​ដល់​នា​ថ្ងៃ​ទី​១០កុម្ភៈនេះ​ហើយ!

  • 2019-02-08 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ កំពុង​តែ​ឈាន​ជិត​ចូល​មក​ដល់​មែន​ទែន​ហើយ គឺ​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាម​ញញឹម​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កុម្ភៈ ឆ្នាំ២០១៩ នេះ ចាប់​ពី​ម៉ោង ៣ រសៀល​ត​ទៅ នៅ​សាល Aeon Hall ផ្សារ​ទំនើប Aeon Mall Sen Sok City។

កម្មវិធី​ដ៏​ពិសេស​ជា​ច្រើន​នឹង​ត្រូវ​បង្ហាញ​ជូន​នា​ឱកាស​នោះ រួម​មាន​ការ​ច្រៀង, ការ​ដើរ​បង្ហាញ​ម៉ូដ, ការ​សម្ដែង​របាំ​សហសម័យ និង​ក្បាច់​គុណ​បុរាណ​ខ្មែរ, ការ​សម្ដែង​ចម្រៀង​រ៉េប និង​ក្បាច់​រាំ​សម័យ​ទំនើប ព្រម​ទាំង​ឈុត​ឆាក​ជា​ច្រើន​ទៀត ដោយ​មាន​ការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​តារា​ចម្រៀង តារា​សម្តែង​អាជីព តារា​ចម្រៀង Original Song តារា​បង្ហាញ​ម៉ូដ ក្រុម​សម្តែង និង​អ្នក​ដែល​មាន​ប្រជាប្រិយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផងដែរ។ តម្លៃ​សំបុត្រ​បរិច្ចាគ​ថវិកា សម្រាប់​ចូលរួម​កម្មវិធី តម្លៃ​ត្រឹម​តែ ២០.០០០ រៀល តែប៉ុណ្ណោះ ដែល​អាច​រក​ជាវ​បាន​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់ និង​ទីតាំង​ផ្ទាល់​តែ​ម្តង ចាប់​ពី​ម៉ោង ៩ ព្រឹក​ត​ទៅ។

ថវិកា ១០០% ដែល​បាន​មក​ពី​ការ​ជាវ​សំបុត្រ ត្រូវ​បាន​ជួយ​ដល់​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​គន្ធបុប្ផា។ សូម​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​រួម​ចំណែក​ជួយ​ដល់​កុមារ និង​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​ដូច​ជួយ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​សិល្បករ សិល្បការិនី​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ជួយ​ដល់​កម្មវិធី៕

អត្ថបទ៖ ធារ៉ូ