Sony Xperia XA3 ចេញ​រូប​ពិត ខ្លួន​វែង​ហួស​ថ្លែង

  • 2019-02-11 03:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​រំពឹង​ថា​ Sony ​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​នៅ​ក្នុង​កម្មវិធី MWC ឆ្នាំ ២០១៩ ដែល​ជា​ម៉ូដែល​ Xperia XZ4 និង​មាន​ម៉ូដែល​ Xperia XA3 ដែល​ជា​​ប្រភេទ​ធូរ​ថ្លៃ​ផង​ដែរ។

ព័ត៌មាន​អំពី XZ4 មិន​មាន​លេច​ចេញ​ច្រើន​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំពោះ XA3 មាន​លេច​ចេញ​រូបភាព​ ៣ សន្លឹក​ ដែល​បង្ហាញ​ពី​រូបរាង​ដ៏​វែង​ មាន​គែម​អេក្រង់​ស្ដើង​នៅ​ផ្នែក​ខាង​ក្រោម។ អេក្រង់​របស់​ XA3 មាន​មាត្រដ្ឋាន​ 21:9 ដែល​ Sony ហៅ​ថា​ជា​អេក្រង់​ CinemaWide។

រូបភាព​​នេះ​ដែរ ដូច​គ្នា​នឹង​រូប Render ដែល​លេច​ចេញ​កន្លង​ទៅ ដោយ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ ហើយ​មាន​ភ្លើង​ពិល​នៅ​ពី​លើ​កាមេរ៉ា។ ផ្នែក​ខាង​ស្ដាំ​មាន​ប៊ូតុង​ចំនួន​បី ដែល​មាន​ប៊ូតុង​ Power និង​ប៊ូតុង​បន្ថែម/បន្ថយ​សំឡេង ហើយ​នៅ​កណ្ដាល​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ។

​អេក្រង់​ XA3 រំពឹង​ថា​នឹង​មាន​ទំហំ ៥,៩ អ៊ីញ ហើយ​ XA3 Ultra នឹង​មាន​ទំហំ ៦,៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FHD+ ១០៨០x២៥៦០ ភីកសែល។ បន្ទះ​ឈីប​អាច​ជា​ Snapdragon 660 នឹង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0៕​​​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង