ម្ចាស់មីល្ពៅ ប្រាប់ពីគោលបំណងធំបំផុតមួយ ទើបប្រកាសមិនទទួលការវិនិយោគដាច់ខាត

  • 2019-02-11 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

មី​ល្ពៅ​ស្នា​ដៃ​កូន​ខ្មែរ​ផលិត​នៅ​ខេត្ត​បាត់ដំបង កំពុង​ទទួល​បាន​គាំទ្រ និង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ ថ្មី​ៗ​នេះ យុវជន​វ័យ​ក្មេង គិម វ៉ាង ម្ចាស់​ស្នាដៃ​មី​ល្ពៅ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា ខ្លួន​មិន​ទទួល​ការ​វិនិយោគ​នោះ​ទេ។ ក្រោយ​ការ​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​ផ្អើល​តាំង​ពី​ឧកញ៉ា អ្នក​ជំនួញ អ្នក​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​រូប​គេ អ្នក​ខ្លះ​ថែម​ទាំង​រិះគន់​ក្នុង​ន័យ​ចំអក​ឡក​ឡឺយ​ទៀត​ផង។

ជួប​ជាមួយ Sabay នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាម​រយៈ​ទូរសព្ទ យុវជន​មាន​គំនិត​ច្នៃ​ប្រឌិត​ដ៏​ប៉ិន​ប្រសប់​នេះ បាន​ប្រាប់​ពី​គោល​បំណង​ធំ​ថា មូលហេតុ​ដែល​ខ្លួន​មិន​ទទួល​ការ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន និង​អ្នក​វិនិយោគ​បរទេស​ ក៏​ព្រោះ​តែ​រូប​គេ​ចង់​ពង្រឹង​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​ឲ្យ​រឹងមាំ ហើយ​រង់​ចាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​វិនិយោគ​ដោយ​ផ្ទាល់។

«បាទ​បង​ខ្ញុំ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជា​អ្នក​វិនិយោគ​លើ​ការផលិត​មី​ល្ពៅ​នេះ ដែល​បង្ហាញ​ថា​វា​ជា​ផលិតផល​របស់​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​ជួយ​ជ្រោមជ្រែង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ»។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​ពី​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ផលិត​ចំណី​អាហារ។

យុវជន គិម វ៉ាង

យុវជន​ដែល​មាន​ដើម​កំណើត មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ បន្ត​ថា ប្រសិន​បើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ផលិត គឺ​រូប​លោក​ដែល​ជា​ម្ចាស់​ស្នាដៃ មិន​ទទួល​បាន​អ្វី​ច្រើន​ឡើយ គឺ​គ្រប់​យ៉ាង​ជា​របស់​គេ។ ជាក់​ស្ដែង​ដូចជា​ប្រាក់​ចំណូល​ដែល​ទទួល​បាន​គឺ​៧០%​បាន​ទៅ​លើ​គេ ដោយ​ខ្លួន​ឯង​វិញ​ទទួល​បាន​តែ​៣០%។ ដូច្នេះ​មាន​ន័យ​ថាអ្វី​ដែល​រូប​លោក​ខិត​ខំ​បង្កើត​ឡើង​មក​បែរ​ជា​រង់ចាំ​យក​តែ​ប្រាក់​ចំណេញ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​លើស​ពី​នេះ។ ម្យ៉ាង​វិញ​ទៀត​ គិម វ៉ាង បញ្ជាក់​ថា រូប​លោក​ចង់​រក្សា​តម្លៃ​មួយ​ដ៏​សមរម្យ​លក់​ទៅ​ឲ្យ​ប្រជាជន​កម្ពុជា ប្រសិន​បើ​មាន​ការ​វិនិយោគ​នោះ​តម្លៃ​នឹង​កើន​ឡើង​មិន​ខាន។

នៅ​ពេល​ដែល​សួរ​ថា ចុះ​ប្រសិន​បើ​មិន​មាន​ការ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ហើយ​មាន​អ្នក​ផ្សេង​ទៀត ដែល​គេ​អាច​ផលិត​មី​ល្ពៅ​នេះ​បាន​តើ គិម វ៉ាង យល់​យ៉ាង​ណា​ដែរ? យុវជន​រូប​នេះ​ឆ្លើយ​ទាំង​មាន​ជំនឿ​ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់​រួច​រាល់​ហើយ ដើម្បី​មើល​ពី​ការ​ផលិត​ដោយ​ផ្ទាល់។ ក្រៅ​ពី​នេះ​ក៏​ដើម្បី​រៀប​ចំ​ឯកសារ​ធ្វើ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា ក្នុង​ការ​ការពារ​រូប​មន្ត​ផលិត​មី​ល្ពៅ​នេះ ក៏​ដូច​ជា​ការ​ត្រួត​ពិនិត្យ​អំពី​គុណភាព​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ ក្រោយ​ពី​ធ្វើ​ការ​ចុះ​បញ្ជី​រួច​រាល់​រូប​លោក មិន​ព្រួយ​បារម្ភ​ពី​លួច​រូប​មន្ត​យក​មក​ប្រកួត​ប្រជែង​ជាមួយ​ខ្លួន​នោះ​ទេ ហើយ​ក្រោយ​ពេល​ដែល​ទទួល​ស្គាល់​ពី​គុណ​ភាព​ រូប​លោក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​កាន់​តែ​រីក​ចម្រើន ប្រកប​ដោយ​ចីរភាព៕ ​

​​

រូបភាព៖ ផ្ដល់សិទ្ធិ អត្ថបទ​៖ ថោ ច័ន្ទឬទ្ធិ