មិន​ត្រឹម​តែ​ចេញ Galaxy S10 ទេ Samsung ក៏​នឹង​ចេញ​កាស​ឆ្កុយ Wireless ថ្មី​មួយ​គូ​ទៀត​ដែរ

  • 2019-02-11 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​មិន​ដល់ ២​ សប្ដាហ៍​ទៀត​ផង​ កំពូល​ទូរសព្ទ​របស់​ក្រុមហ៊ុន កូរ៉េ​ខាង​ត្បូង Samsung Galaxy S10 នឹង​លេច​មុខ​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍ Unpacked របស់​ខ្លួន​នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ នា​ទីក្រុង San Francisco រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ រូបភាព​បែក​ធ្លាយ​របស់​ Samsung Galaxy S10 ក៏​មាន​លេច​ចេញ​ជា​បន្ត​បន្ទាប់ ហើយ​ក្នុង​នោះ រូបភាព​លេច​ធ្លាយ​ចុង​ក្រោយ​បំផុត ក៏​មាន​បង្ហាញ​ពី​កាស​ឥត​ខ្សែ​មួយ​គូ​នៅ​ក្នុង​ប្រអប់ ដាក់​លើ​ខ្នង​ទូរសព្ទ​ដែល​គេ​សង្ស័យ​ថា​ជា Samsung Galaxy S10 Plus។

បើ​តាម​ប្រភព​នានា កាស​ wireless ថ្មី​របស់ Samsung នេះ​អាច​មាន​ឈ្មោះ​ថា Galaxy Buds ដែល​វា​អាច​ជា​កាស​ថ្មី​ក្នុង​ត្រកូល​វា​តែ​ម្ដង ឬ​ក៏​ជា​ការ​កែប្រែ​ពី​កាស​ឥត​ខ្សែ​ចាស់​របស់ Samsung គឺ Gear IconX។ នៅ​ក្នុង​រូប​ដែល​លេច​ចេញ​ពី សារព័ត៌មាន WinFuture របស់​អាឡឺម៉ង់​នេះ ជា​រូប​ដែល Galaxy Buds នៅ​ក្នុង​ប្រអប់ ហើយ​ស្ថិត​នៅ​លើ​ខ្នង​ទូរសព្ទ Samsung Galaxy S10 Plus ដែល​វា​អាច​ធ្វើ​ការ​សាក​ថ្ម​ដល់​ប្រអប់​កាស​ផ្ទាល់​តែ​ម្ដង ដូច​ទៅ​នឹង Huawei Mate 20 Pro ដែល​ទូរសព្ទ​នោះ អាច​ដើរ​តួ​ជា Wireless Powerbank សម្រាប់​សាក​ថ្ម​ឧបករណ៍​ផ្សេង​ៗ​ទៀត​បាន។

ចំពោះ​តម្លៃ​នៃ​កាស​ស៊េរី​ថ្មី Galaxy Buds នេះ​វិញ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ខ្ទង់ ១៧០ ដុល្លារ ប្រហាក់​ប្រហែល​ទៅ​នឹង​កាស​ឥត​ខ្សែ​របស់​គូប្រជែង​ដ៏​ធំ​របស់​ខ្លួន​ដែរ គឺ Apple AirPods ដែល​មាន​តម្លៃ ១៦០ ដុល្លារ​លក់​លើ​ទីផ្សារ​បរទេស។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម