កាស​ AirPods ថ្មី​​​នឹង​មាន​ជម្រើស​ពណ៌​ខ្មៅ​ ថ្លៃ​លើស​មុន​ ៥០ ដុល្លារ

  • 2019-02-12 02:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ផលិត​ផល​ពីរ​ដែល​អ្នក​គាំទ្រ​ Apple ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​ នោះ​គឺ​កាស​ AirPods ជំនាន់​ថ្មី និង​ឆ្នាំងសាក​ឥត​ប្រើ​ខ្សែ​ AirPower ដែល​បាន​បង្ហាញ​មុខ​តាំង​ពី​ជំនាន់​ iPhone X ប៉ុន្តែ​មិន​ទាន់​ចេញ​លក់។

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​ MySmartPrice បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​ ការ​ទន្ទឹម​រង់ចាំ​នេះ​ជិត​​ដល់​ទី​បញ្ចប់​ហើយ។ ផលិតផល​ទាំង​ពីរ​នឹង​បង្ហាញ​មុខ​លើ​ទីផ្សារ​ជា​ផ្លូវ​ការ​នៅ​​អំឡុង​ខែ​មីនា​ខាង​មុខ​នេះ។ គួរ​ដឹង​ថា​ Apple តែង​ប្រារព្ធ​កម្មវិធី​ពិសេស​​នៅ​ពាក់​កណ្ដាល​ខែ​មីនា ជា​រៀង​រាល់​ឆ្នាំ ហើយ​ AirPods និង AirPower នឹង​ជា​បេក្ខភាព​​ដែល​ត្រូវ​បង្ហាញ​លើ​ឆាក។

និយាយ​អំពី​កាស​ AirPods ជំនាន់​ថ្មី ដំណឹង​កន្លង​មក​បាន​លើក​ឡើង​ដូចៗ​គ្នា​ ថា​វា​នឹង​មាន​រូបរាង​ដូច​​ជា​ AirPods ជំនាន់​ដំបូង​ដែរ ប៉ុន្តែ​នឹង​មាន​បន្ថែម​ជម្រើស​ពណ៌​ខ្មៅ។ បន្ថែម​ពី​នេះ AirPods ជំនាន់​ថ្មី​នឹង​មាន​ការ​​​ Coating ថ្មី អាច​ជាប់​នឹង​ត្រចៀក​បាន​ប្រសើរ​ជាង​មុន មិន​ងាយ​ជ្រុះ​ចេញ។

AirPods ថ្មី​ក៏​នឹង​បញ្ចេញ​សំឡេង​ល្អ​ប្រសើរ​ជាង​មុន ជា​ពិសេស​សំឡេង​បាស​​បុក​ងំ ហើយ​ក៏​នឹង​មាន​ Sensor ថ្មី​ដើម្បី​តាមដាន​ពី​សុខភាព​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។ តម្លៃ AirPods ថ្មី​រំពឹង​ថា​នឹង​ស្ថិត​នៅ​ខ្ទង់ ២០០ ដុល្លារ ថ្លៃ​ជាង​​ស៊េរី​មុន​ ៥០ ដុល្លារ៕

ចុចអាន៖

​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង