Mbappe ធ្វើ​ឲ្យ​ពិភព​បាល់​ទាត់​ភ្លឺ​ភ្នែក​ថា​ គ្មាន​ Neymar និង​ Cavani គឺ​ PSG គ្មាន​បញ្ហា​

  • 2019-02-13 01:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកួត​យប់​មិញ​ Paris St-Germain បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ព្រោះ​វិបត្តិ​កីឡាករ​របួស​​ ពិសេស​គឺ​អវត្តមាន​កម្លាំង​សំខាន់​ពីរ​មាន​ដូច​ជា​ Neymar និង​ Edinson Cavani ណា​មួយ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Old Trafford ទៀត​សម្រាប់​ជើង​ទី​មួយ​​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​

យ៉ាង​ណា​គ្រប់​យ៉ាង​ខុស​ស្រឡះ​ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ចប់​ការ​ប្រកួត​ដោយ​សារ​ក្រុម​ភ្ញៀវ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​ដោយ​គ្មាន​ការ​រំខាន​ក្នុង​លទ្ធផល​​ ២​ទល់​នឹង​០។​ Kylian Mbappe គឺ​ជា​តួ​អង្គ​សំខាន់​ដែល​ធ្វើ​ឲ្យ​ Paris រក​ឃើញ​ជ័យ​ជម្នះ​លើ​គូ​ប្រកួត។​​

Mbappe គឺ​ជា​ខ្សែ​ប្រយុទ្ធ​តែ​១​រូប​គត់​ក្នុង​ចំណោម​ក្រុម​ប្រយុទ្ធ​កំពូល​ទាំង​៣​របស់​ PSG ក្រោយ​ពេល​រៀមច្បង​ Neymar និង​ Edinson Cavani របួស។​ កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​កាល​ពី​យប់​មិញ​នៅ​នាទី​៦០​ ពោល​គឺ​ត្រឹម​៧​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី Kimpembe បើក​ឆាក​គ្រាប់​ទី១។​

នៅ​ចប់​ការ​ប្រកួត​តារា​ឆ្នើម​សញ្ជាតិ​បារាំង​បាន​និយាយ​ថា៖ "ពួក​យើង​ត្រូវ​តែ​បញ្ចប់​សុបិន​អាក្រក់។ កីឡាករ​ទាំង​អស់​​ត្រូវ​តែ​ឈប់​ភ័យ​ខ្លាច​។ ជា​ការ​ពិត​ពួក​យើង​បាន​បង្ហាញ​ឲ្យ​ពិភព​បាល់​ទាត់​ឃើញ​នៅ​យប់​នេះ​ថា​ PSG ពិត​ជា​ធ្វើ​បាន​ល្អ"។ Manchester United ត្រូវ​ការ​ឈ្នះ​យ៉ាង​តិច​៣​គ្រាប់​នៅ​ទឹកដី​បារាំង​បើ​សិន​ជា​ចង់​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី