តារា​ម៉ូដែល​ Cosplay ជប៉ុន​ពីរ​រូប​សរសើរ​ថា​កម្ពុជា​ស្អាត​និង​ចង់​មក​ថត​ដើរ​ម៉ូដ​នៅ​ទី​នេះ

  • 2019-02-13 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ Sabay មាន​ឱកាស​បាន​ជួប​ជាមួយ​តារា​ម៉ូដែល​មក​ពី​ជប៉ុន​២​រូប Minami Kaede និង Kurea ដែល​មក​ប្រទេស​កម្ពុជា​តាម​រយៈ​គម្រោង​ស្ម័គ្រចិត្ត​មួយ​ ហើយ​ក៏​បាន​ជជែក​គ្នា​ខ្លះៗ​ពី​ការងារ​​នេះ​និង​អាជីព​ជា​ម៉ូដែល​របស់​អ្នក​ទាំង​ពីរ។

Kurea និង Minami

ខណៈ​ពេល​អ្នក​ទាំង​ពីរ​អង្គុយ​ជជែក​គ្នា​ជាមួយ Sabay, Minami និង Kurea បាន​បញ្ជាក់​ថា​​ពួក​គេ​គឺ​ជា​តារា​ម៉ូដែល​បែប​ Fashion តាម​ដង​ផ្លូវ​និង Cosplay ដែល​តែង​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​​ ពេល​ខ្លះ​ក៏​បាន​បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ផង​ដែរ។ ក្នុង​កម្មវិធី​ទាំង​នោះ​គឺ​មាន​រាប់​បញ្ចូល​ទាំង​ ការ​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ ព្រមទាំង​ការ​ថត​រូប​និង​វីដេអូ​ផង​ដែរ។

ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ជា​ម៉ូដែល​ស្រាប់ ពេល​ត្រូវ​បាន​សាក​សួរ​អំពី​វិស័យ​នេះ​នៅ​កម្ពុជា Kurea បាន​ឆ្លើយ​តប​ថា ដោយ​សារ​តែ​នេះ​គឺ​ជា​លើក​ទី​១​មក​ដល់​ប្រទេស​កម្ពុជា​ ដូច្នេះ​ខ្លួន​មិន​សូវ​ដឹង​ពី​ម៉ូដែល​នៅ​កម្ពុជា​ប៉ុន្មាន​ទេ ប៉ុន្តែ​សរសើរ​ថា​បណ្ដា​តារា​ម៉ូដែល​ក្នុង​ស្រុក​ដែល​នាង​បាន​ប្រទះ​ឃើញ​គឺ​មាន​សម្រស់​ស្អាត​មិន​ចាញ់​ជប៉ុន​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ចំពោះ Minamiវិញ​បាន​ប្រាប់ Sabay ថា​ ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ទស្សនីយភាព​ស្អាតៗ​មិន​ថា​ជា​នៅ​ទីក្រុង​ឬ តាម​ខេត្ត​ឬ​សមុទ្រ​នោះ​ទេ។ តារា​រូប​នេះ​បន្ថែម​ថា​បើ​សិន​ជា​អាច​នាង​ចង់​ថត​ជា​លក្ខណៈ​តែង​ខ្លួន Cosplay ហើយ​ដើរ​ថត​តាម​ផ្លូវ​ដឿងហែម​និង​នៅ​តាម​ឆ្នេរ​សមុទ្រ​ជា​ដើម។

គូស​បញ្ជាក់​ថា​តារា​ទាំង​ពីរ​ ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​លើក​នេះ​គឺ​មក​ជាមួយ​​គម្រោង​ស្ម័គ្រចិត្ត​មួយ​ ដើម្បី​មក​មើល​ការ​សាងសង់​សាលារៀន​នៅ​ខេត្ត​បាត់​ដំបង​ និង​ទៅ​មើល​សកម្មភាព​ដោះ​មីន​របស់ CMAK ផង​ដែរ។ តាម​រយៈ​ដំណើរ​ស័្មគ្រចិត្ត​នេះ Minami និង Kurea បាន​បង្ហាញ​អារម្មណ៍​ស្រលាញ់​កម្ពុជា​ជា​ច្រើន​ដោយ​សរសើរ​ថា​មាន​ម្ហូប​ឆ្ងាញ់ និង​មាន​ទិដ្ឋភាព​ថ្ងៃ​លិច​ស្រស់​ស្អាត។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ