តារាប្រុសទាំង ៥នេះហើយ នារីៗកូរ៉េចង់ជូនសូកូឡាជាងគេ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់
- 2019-02-14 03:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសទាំង ៥នេះហើយ នារីៗកូរ៉េចង់ជូនសូកូឡាជាងគេ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់
ចន្លោះមិនឃើញ
តាមការស្ទង់មតិនោះ បានបង្ហាញឲ្យដឹងថា មានតារាប្រុស ៥នាក់ ដែលទាក់បានក្ដីស្រឡាញ់ខ្លាំងជាងគេពីសំណាក់នារីៗជនជាតិកូរ៉េ។ អ្នកទាំងនោះរួមមានដូចតទៅ៖
៥. តារាសម្ដែង Jung Hae In (ទទួលបានសំឡេងគាំទ្រ ១០៦ ស្មើនឹង ១ភាគរយ)
អ្នកបោះឆ្នោតគាំទ្រតារាប្រុសរូបនេះ ភាគច្រើនជានារីដែលមានវ័យច្រើនជាង ក្រោយពេលលោកបង្ហាញមន្តស្នេហ៍ទាកទាញតាមរយៈរឿង "Something in the Rain” កាលពីឆ្នាំ ២០១៨។
៤. តារាសម្ដែង Park Bogeum (ទទួលបានសំឡេងគាំទ្រ ១៦៦ ស្មើនឹង ១,៦ ភាគរយ)
មិនមានអ្វីគួរភ្ញាក់ផ្អើលទេ ដែរ Bogeum បានជាប់លើកំពូលទី ៤ ព្រោះទាំងភាពស្រស់សង្ហា និងចរិតឫកពារបស់តារាប្រុសរូបនេះបានទាក់យកបេះដូងនារីជាច្រើនបាត់ទៅហើយ។ ម្យ៉ាងស្របពេលរឿងថ្មីមានចំណងជើងថា "Encounter” ដែលសម្ដែងជាមួយ Song Hye Kyo បានបញ្ចាំងទៀត កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់លោកហក់ឡើងមួយកម្រិត។
៣. តារាចម្រៀង Sungjae ក្រុម BTOB (ទទួលបានសំឡេងគាំទ្រ ៥៨២ ស្មើនឹង ៥,៥ភាគរយ)
នេះហើយជាតារាប្រុសម្នាក់ទៀតដែលយកឈ្នះបេះដូងនារីៗនៅកូរ៉េ រហូតជ្រើសលោកជាកំពូលតារាប្រុសដែលពួកគេចង់ឲ្យសូកូឡានៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។
២. តារាចម្រៀង Jimin ក្រុម BTS (ទទួលបានសំឡេងគាំទ្រ ៤ ២៨៤ ស្មើនឹង ៤០,២ភាគរយ)
Jimin កាន់តែប្រមូលបានចំណាប់អារម្មណ៍ពីមហាជននៅជុំវិញពិភពលោក មិនថាតែនៅក្នុងប្រទេសកូរ៉េទេ។ ហេតុផល ក៏ដោយសារ ភាពគួរឲ្យស្រឡាញ់ និងទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ។
១. តារាចម្រៀង Kang Daniel (ទទួលបានសំឡេងគាំទ្រ ៥ ៤៨៤ ស្មើនឹង ៥១,៤ភាគរយ)
បន្ទាប់ពីជាប់ពីការប្រកួតកម្មវិធី Produce 101 រដូវកាលទី ២របស់ទូរទស្សន៍ Mnet តារាប្រុសវ័យក្មេងរូបនេះ បានជ្រើសចូលជាសមាជិករបស់ WANNA ONE។ ភាពល្បីល្បាញរបស់ Daniel ពិតជាស្ទុះឡើងមិនធម្មតា ពេលចេញសម្ដែងទោល។ ដោយឡែក ក្រោយក្រុមបានរំសាយ ពេលនេះលោកក៏កំពុងត្រៀមខ្លួនបង្ហាញស្នាដៃថ្មីជាអាល់ប៊ុមទោល ក្រោមដំបូង SM៕