បាក់​សម្រស់អស់! Galaxy S10 មាន​ប្រហោង​ធំ ពេល​ប្រើ​ស្រ្កីន​ការពារ​

  • 2019-02-14 07:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​កន្លង​មក​បាន​ចេញ​ផ្សាយ​ថា​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ផ្ទៃ​អេក្រង់ S10/S10+ មិន​អាច​ដំណើរ​ការ​ឡើយ ពេល​​បិទ​​ Screen ការពារ​អេក្រង់។

បើ​តាម​វីដេអូ​​ថ្មី​ចុង​ក្រោយ បង្ហាញ​ថា​ Galaxy S10 ពេល​ប្រើ Screen ការពារ គឺ​មាន​ប្រហោង​ធំ​មួយ​នៅ​ចំ​កណ្ដាល ដែល​អាច​មើល​ឃើញ​ច្បាស់​បំផុត។ គួរ​ដឹង​ថា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​កន្លង​មក​របស់​ Samsung គឺ​ជា​ប្រភេទ Optical ដូច​នេះ​អាច​ដំណើរ​​ការ​បាន​ទោះ​មាន​ Screen ការពារ​ក្ដី។ ដោយ​ឡែក​ទ្រនាប់​ស្កេន​ថ្មី​នេះ​គឺ​ជា​ប្រភេទ​ Ultrasonic ដែល​ដំណើរ​ការ​ខុស​ពី​ប្រភេទ​មុន។

គួរ​ដឹង​ថា​ Galaxy S10e ដែល​ជា​ប្រភេទ​ម៉ូដែល​ធូរ​ថ្លៃ មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង ​ដើម្បី​អាច​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ។ Galaxy S10 ទាំង​បី​ប្រភេទ​នឹង​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ៕​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង