ពិសេស​ខ្លាំង Jaguar បង្ហាញ​រថយន្ត​ដ៏​​ទំនើប​ ហើយមាន​ទាំង​ឈុត​ប្រពៃណី​ខ្មែរ​ ល្អ​ឥត​ខ្ចោះ​ទៀត

  • 2019-02-14 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jaguar បាន​បង្ហាញខ្លួន​ជាមួយ​និង​រូបរាង​ថ្មី​ ២ ម៉ូដែល​គឺ The New Jaguar E-Pace និង F-Pace ដែល​ជា​រថយន្ត SUV ជំនាន់​ថ្មី​បែប​ស្ព័រ​ស្រស់​ស្អាត កំលាំង​ម៉ាស៊ីន​ខ្លាំង​ក្លា ការរចនាប្លែក មានអារម្មណ៍រំភើបរាល់ពេលអ្នកបើកបរម្តងៗ ថែម​ទាំង​មាន​ការ​បង្ហាញ​ឈុត​ប្រពៃណី​ខ្មែរ​ល្អ​ឥត​ខ្ចោះ ​រចនា​ដោយ​សំអាង​ការ នួនស្រី (Samangka Nournsrey) ក្នុងឱកាសនោះផងដែរ។

Jaguar F-Pace

លក្ខណ​សម្បត្តិ​នៃ​រថយន្ត SUV ដ៏​ទំនើប​នេះ​គឺ ​ការ​រចនា​ផ្នែក​ខាង​ក្នុង​មាន​ផ្ទៃ​ទូលាយ​ ​មាន​ផាសុកភាព​ទាំង​អ្នក​បើក​បរ និង​អ្នក​ធ្វើ​ដំណើរ។ តាបឡូ​និង​ផ្ទាំង​​បង្ហាញ​ដំណឹង​មាន​ទំហំ​ធំ​(១០ អ៊ីញ)ប្រភេទ Touchscreen បង្កប់​បច្ចេកវិទ្យា​ជា​ច្រើន ឃ្លុប​ខាង​ក្រោយ​អាច​ផ្ទុក​បាន​ច្រើន ​អាច​កំណត់​ទីតាំង​កៅអី​តាម​ចិត្ត រួម​នឹង​ការ​ប្រាប់​ព័ត៌មាន​នានា​ពី​គ្រប់​ផ្នែក​ក្នុង​រថយន្ត ​អម​ដោយ​ជាមួយ​នឹង​តន្ត្រី​និង​ការ​កម្សាន្ត​ដ៏​ប្លែក​អារម្មណ៍។

សំអាង​ការ នួនស្រី

​ការ​រចនា​ផ្នែក​ខាង​មុខ​បំពាក់​ដោយ​អំពូល LED headlights ​ភ្លឺ​ច្បាស់​ល្អ។ ​កញ្ចប់​សង​ខាង​ក្ដោប​ ឯ​កញ្ចក់​ខាង​មុខ និង​ផ្នែក​ខាងក្រោយ​​មាន​បង្កប់​កាមេរ៉ា​ដែល​អាច​ចាប់​បាន​ឆ្ងាយ បូក​រួម​នឹង​បច្ចេកវិទ្យា​Lane Keep Assistជួយ​ឲ្យ​រថយន្ត​រក្សា​គន្លង​ផ្លូវ​ដើម បច្ចេកវិទ្យា Cruise Control, Speed Limiter និង Driver Condition Monitor មាន​បច្ចេកវិទ្យា​ជំនួយ​ការ​ចូល​ចត​រួម​នឹង​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត។

​រថយន្ត Jaguar F-Pace បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត​ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១៧៧ សេះ​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង​ប្រព័ន្ធ​ប៉ុង​ពីរ AWD ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​នៅ​ពេល​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ។

​ឯ​រថយន្ត Jaguar E-Pace ដែល​ជា​ស៊េរី​ថ្មី ​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ​ទំហំ ៤ ស៊ីឡាំង កម្លាំង​ ២៤៥ សេះ​ប្រើ​ប្រអប់លេខ​អូតូ ៩ វគ្គ ​ប្រព័ន្ធ​ប៉ុង​ពីរ AWD មាន​ល្បឿន​អតិបរមា​ ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

​រថយន្ត SUV ដ៏​ប្រណិត​ទាំង​ពីរ​នេះ ជា​មធ្យម​​ស៊ីសាំង​ត្រឹមតែ ៨ លីត្រ​ប៉ុណ្ណោះ​សម្រាប់​ការ​រត់​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ។

Jaguar E-Pace

រថយន្ត SUV ដ៏​ប្រណិត​បូក​ផ្សំ​ជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​ថ្មី ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ដែល​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ប្រជាជន​នៅ​ប្រទេស​កម្ពុជា។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។

ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​គឺ E-pace តម្លៃ ១១ ៥០០០ ដុល្លារ។ ឯ F-Pace តម្លៃ ​១៣ ៥០០០ ដុល្លារ៕'

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សូមទំនាក់ទំនង៖ 023 888-811 / 070 999-111

អត្ថបទ៖ រក្សា