Arsenal ចាញ់​ក្រុម​មក​ពី​បេឡារុស ​ហើយ​ Lacazette កាត​ក្រហម​ទៀត

  • 2019-02-15 01:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ប្រកួត​ចាញ់​ Bate Borisov ដោយ​លទ្ធផល​ ១​ទល់​នឹង​០​សម្រាប់​ការ​ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម​ជើង​ទី​មួយ​កាល​ពី​យប់​មិញ។​

​ជ័យ​ជម្នះ​១​គ្រាប់​គត់​របស់​ក្រុម​ម្ចាស់​ផ្ទះ​បាន​មក​ពី​ការ​តែត​បញ្ចូល​ទី​របស់​ ខ្សែ​បម្រើ​ Stanislav Dragun នៅ​មុន​ចប់​វគ្គ​ទី​មួយ។​ ​វគ្គ​ទី​ពីរ​ Arsenal មិន​ត្រឹម​ មិន​អាច​វាយ​បក​បាន​វិញ​នោះ​​ទេ​ថែម​ទាំង​​បាត់បង់​សមាជិក​ម្នាក់​ថែម​ទៀត​បន្ទាប់​ពី​ Lacazette បាន​កាត​ក្រហម​បណ្ដេញ​ចេញ​នៅ​នាទី​៨៥​ធ្វើ​ឲ្យ​រូប​គេ​នឹង​អវត្តមាន​នៅ​ប្រកួត​ក្រោយ។

ក្រុម​ជើង​ខ្លាំង​មក​ពី អង់គ្លេស​មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​តែ​៣​ដង​ប៉ុណ្ណោះ​ បើ​ទោះ​ជា​មាន​ឱកាស​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៧%​ក៏​ដោយ។​ Bate Borisov ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Emirates សម្រាប់​ជើង​ទី​ពី​រ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន