ច្រឹង ពលរដ្ឋ ​បង្ហោះ​ថា​របួស​នៅ​តែ​ឈឺ​ដដែល​គឺ​ឈឺ​រាល់​ថ្ងៃ​

  • 2019-02-16 03:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ ច្រឹង ពលរដ្ឋ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ថា​របួស​ជើង​របស់​ខ្លួន​នៅ​តែ​ឈឺ​ដដែល​រាល់​ថ្ងៃ​នេះ មិន​ទាន់​អាច​ចូល​ហាត់​បាន​ពេញលេញ​ឡើយ។

ពលរដ្ឋ ​បាន​រង​របួស​ជើង​ឈាន​ដល់​វះ​កាត់​ ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ពី​ទីលាន​ប្រកួត​ច្រើន​ខែ​មក​ហើយ។ របួស​នេះ​ដែរ ក៏​កំពុង​ធ្វើ​ឱ្យ​កីឡាករ​ឆ្នើម​រូប​នេះ​ខកខាន​មិន​បាន​ទៅ​លេង​ឱ្យ​ក្រុម Buriram United ​នៅ​លីគ​កំពូល​ថៃ​ផង​ដែរ ​នា​រដូវ​កាល​នេះ ​ត្បិត​អី​ខាង​ក្លឹប​ថៃ​បាន​ទាក់ទង​ចុះ​កុងត្រា​រូបគេ​រួច​ហើយ​ក៏​ដោយ។ Buriram United ​ប្រាប់​ឱ្យ​កីឡាករ​ក្រសួង​ការពារ​ជាតិ​នេះ ​មក​ព្យាបាល​របួស​នៅ​កម្ពុជា​នេះ​វិញ។

ច្រើន​ខែ​មក​ហើយ រូបគេ​បាន​សម្រាក​ព្យាបាល​របួស​នេះ។ ប៉ុន្តែ​មើល​ទៅ​ហាក់​មិន​ទាន់​បាន​ធូរ​ស្បើយ​ច្រើន​ឡើយ។ ជាក់​ស្ដែង​រូបគេ​បាន​បង្ហោះ​នៅ​លើ Page ​របស់​ខ្លួន​ថា៖ “​បង​មិន​មែន​ជា Super Man ​បង​ត្រឹម​ជា Sad Man ​ឈឺ​ជើង​រាល់​ថ្ងៃ...”៕

អត្ថបទ៖ មុន្នីរម្យ